ប្រជាពលរដ្ឋចំនួន៣៥គ្រួសារ បានផ្ទុះការតវ៉ា ក្នុងរឿងដំណោះស្រាយដីធ្លី ដោយមិនមានភាពប្រក្រតី របស់អន្តរក្រសួង និងក្រសួងហិរញ្ញវត្ថុ

បន្ទាយមានជ័យ៖  នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង ០៩ និង៣០នាទី ប្រជាពលរដ្ឋ មានចំនួន៣៥គ្រួសារ បានធ្វើការតវ៉ា ក្នុងរឿងដំណោះស្រាយដីធ្លី ដែលផ្តល់តម្លៃមិនមានភាពសមស្រប សម្រាប់ពួកគាត់ដែលជាប្រជាពលរដ្ឋ។ ព្រឹត្តិការណ៍នេះ បានកើតឡើង នៅចំនុច ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋទាំង ៣៥គ្រួសារ បាននាំគ្នាធ្វើលិខិតជំទាស់ ទៅលើការដោះស្រាយដីធ្វីខាងលើ ដែលមានខ្លឹមសារដូចតទៅ ក្នុងនាមយើងខ្ញុំ ជាប្រជាពលរដ្ឋ រស់នៅ មានដីឡូ ក្នុងភូមិ ឃុំខាងលើ ដែលមានផលប៉ះពាល់ ក្នុងការបើកច្រក ស្ទឹងបត់ ហើយខាងក្រសួងហិរញ្ញវត្ថុ បានសងថ្លៃសំណង មកឱ្យប្រជាពលរដ្ឋ  មិនសមហេតុសមផល ទាល់តែសោះ ដោយវាយតំលៃ អោយថ្លៃដីឡូត ស្មើរនិងដីហិកតា។ ដោយដីហិកតា វាយតម្លៃឱ្យក្នុង១ម៉ែត្រការ៉េ ២៥ដុល្លារ  ហើយនិងដីឡូ ដែលមានផ្លូវ១០ម៉ែត្រ។ ប្រជុំពេលព្រឹកម៉ោង០៩ អោយតម្លៃ១ម៉ែត្រការ៉េ ៣៥ដុល្លារ ដល់ពេលថ្ងៃម៉ោង ០២រសៀល បែរជាអោយតម្លៃ ២៥ដុល្លារ ដូចតម្លៃ ដីហិកតាដែរ។ ជាធម្មតាដីឡូត ដែលមានប្លង់ផ្ទេរសិទ្ធ ដាក់ជាដីជាប់ និងផ្លូវហើយ ខាងក្រសួង ក៏បានចេញប័ណ្ណ ពណ៌លឿង អោយប្រជាពលរដ្ឋ ជាប់និងផ្លូវផងដែរ។

ពួកគាត់បាន សំនូមពរថា ៖ សូមឱ្យអាជ្ញាធរ និង ក្រសួងពាក់ព័ន្ធ ទាំងអស់ ជួយរកដំណោះស្រាយ ទៅតាមតម្លៃទីផ្សារ គឺក្នុង ១ម៉ែត្រការ៉េ ១១៥ដុល្លារ ឬ ក៏ក្រោមតម្លៃទីផ្សារ ត្រឹមតែ ១ម៉ែត្រការ៉េ ១០០ដុលា្លរក៏បាន។ ពួកគាត់ទាំង៣៥គ្រួសារ បានអំពាវនាវ ដល់ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជណាចក្រកម្ពុជា សូមជួយរកដំណោះស្រាយ ជូនដល់ ពួកគាតផង ព្រោះពួកគាត់ មានតែដី ក្នុងភូមិ ឃុំខាងលើនេះតែប៉ុណ្ណោះ សម្រាប់ពួកគាត់ ទៅរកដីប្រកបមុខរបរ ដាំដុះ បង្កបង្កើនផល បន្តទៅទៀត។ ម៉្យាងវិញទៀតពួកគាត់ បានសំណូមពរ សុំអោយរាជរដ្ឋាភិបាល ជួយពួកគាត់ផង ដោយការដោះស្រាយ ភាពប៉ះពាល់នេះគឺពួកគាត់មិនអាចទទួលយកបាន ដោយមានប្រជាពលរដ្ឋខ្លះ មានដី២ឡូ គិតនិងថ្លៃសំណង ជាថវិការ គឺមិនអាចទៅរកទិញដីនៅកន្លែងផ្សេង ដើម្បីសង់លំនៅដ្ឋានបានឡើយ។

អាស្រ័យហេតុនេះពួកគាត់បានសុំអោយ សម្តេចជួយដល់ពួកគាត់ផង ព្រោះតម្លៃដីទីផ្សារ នៅកន្លែងនឹង ក្នុង១ម៉ែត្រការ៉េ ១៥០ដុល្លារ តែពួកគាត់មិនទាមទារ យកតំលៃពេញតាមទីផ្សារទេ ព្រោះថាពួកគាត់ពេញចិត្ត និងចូលរួមអភិវឌ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាលដែលផងដែរ។ ដូច្នេះពួកគាត់សុំ១ម៉ែត្រការ៉េ តម្លៃ ១០០ដុល្លារ ទើបអាចទទួលយកបាន ហើយវាមានតម្លៃសមរ្យផងដែរ។ តម្លៃដីក្នុង១ម៉ែត្រការ៉េ ថ្លៃ១០០ដុល្លារ ទើបពួកគាត់មានលទ្ធភាព ក្នុងការទៅរកទិញដី នៅកន្លែងផ្សេងទៀត ដើម្បីសង់លំនៅដ្ឋាន និង បង្កបង្កើនផល់ ជាលក្ខណ:គ្រួសារ បានព្រោះថាឥឡូវនេះ កន្លែងណាដែលមានការអភិវឌ្ឍន៍ គឺកន្លែងនឹងដីមានការឡើងថ្លៃគ្រើតៗ ហើយបើមានថវិការបន្តិចបន្តួចនោះ ពួកគាត់មិនអាចទិញដីសំរាប់ធ្វើការ សាងសង់លំនៅដ្ឋានរបស់ពួកគាត់បានឡើយ។

ជាចុងបញ្ចប់ប្រជាពលរដ្ឋទាំង ៣៥គ្រួសារ សូមជូនពរ ដល់ក្រុមគ្រួសារ សម្តេច តេជោ ហ៊ុន សែន ទាំងអស់អោយ ជួបតែសេចក្តីសុខ សុភមង្គល និង ដឹកនាំប្រទេសកម្ពុជា ប្រកបដោយភាពឈ្លៀសវៃ ជាបន្តរទៅមុខទៀត។ ដោយ អនាគតថ្មី

ank-news-poipet-29-12-17-04

ank-news-poipet-29-12-17-01

ank-news-poipet-29-12-17-02

ank-news-poipet-29-12-17-03