ហាងលក់ហ្វេ បើកល្បែងភ្នាល់កីឡា ប្រដាល់ដាក់់លុយ មួយកន្លែងត្រូវ កំលាំអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតបង្ក្រាប
បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ង១៦ និ០០នាទី កំលាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវីរសេនីយ៍ឯក ធឹនស៊ុឹនដេត អធិកាដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានចុះបង្ក្រាប ហាងការហ្វេភ្នាល់ កីឡាប្រដាល់ដាក់លុយមួកន្លែង ដែលស្ថិតក្នុងភូមិ ប្រជាធម្មកើត មណ្ឌល៨ ក្រុងប៉ោយប៉ែត ម្ចាស់ផ្ទះ ឈ្មោះ គឹម នាង អាយុ៥៥ ឆ្នាំភេទស្រី ជនជាតិខ្មែរ ក្នុងនោះផងដែរ សមត្ថកិច្ចបានដកហូត ម៉ូតូចំនួន ២២គ្រឿង ហើយក៌បានធ្វើការសាកសួរ ឈ្មោះគឹម នាង ដែុលជាម្ចាស់ផ្ទះ ហាងការហ្វេ អំពីការបើកអោយលេងភ្នាល់ ប្រដាល់នេះ ម្ចាស់ផ្ទះបាន និយាយថា់ គាត់បានបើកលក់ការហ្វេគុយទាវ ជាយូរឆ្នាំមកហើយ អមជាមួយ និងកីឡាភ្នាល់ប្រដាល់នេះ លោក អធិការ ធិនសុឹនដេត បានអោយម្ចាស់ផ្ទះធ្វើកិច្ចសន្យា និងបញ្ឈប់ មិនអោយបន្តរ ការបើកភ្នាល់កីឡាប្រដាល់់ ដាក់លុយ តទៅទៀត បើមានលើកក្រោយ និងចាត់វិធានការតាមផ្លូវច្បាប់ ឯចំណែក ឈ្មោះ គឹមនាង ដែលជាម្ចាស់ផ្ទះ បើកហាងការហ្វេភ្នាល់កីឡាប្រដាល់នោះ បានធ្វើកិច្ចសន្យា ចំពោះសមត្ថកិច្ច ថានាងខ្ញុំ ឈប់បើកីឡាប្រដាល់ភ្នាល់ ដាក់លុយទៀតហើយ ចាប់ពីថ្ងៃនេះតទៅ។ ដោយ អនាគតថ្មី