លោកគង់ គឹមនី អភិបាលស្រុកស្នួល បានប្រឆាំង ទៅនិងអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន មិនព្រមអនុវត្តន៍ តាមប្រសាសន៍ សម្តេច ដែលថា ត្រូវអោយមន្ត្រីតាមមូលដ្ឋាន ឃាត់រថយន្តដឹកឈើធុនធំៗ ដែលផ្ទុកលើសទម្ងន់ល្មើសច្បាប់
ខេត្តក្រចេះ ៖ ក្រុមប្រជាពលរដ្ឋបានធ្វើការ រិៈគន់ លោក គង់ គឹមនី អភិបាលនៃគណៈអភិបាល ស្រុកស្នួល ថាបានបើកដៃ ឲ្យរថយន្តដឹកជញ្ជូនឈើល្មើសច្បាប់ របស់លោកឧកញ្ញ៉ា ជ័យ ឆ្លងដែនទៅលក់នៅ វៀតណាម ដោយល្មើសច្បាប់ ផ្ទុកឈើលើរថយន្តវេអងលើស PC (ប៉េសេរ)។
កាលពីថ្ងៃទី០១-០២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះក្រុមប្រជាពលរដ្ឋបានគត់សម្គាល់ ឃើញថា រថយន្តយឺឌុបវេអង ដឹកឈើរបស់លោក ឧកញ្ញ៉ា ជ័យ កំពុងធ្វើសកម្មភាពដឹកជញ្ជូន ឈើយ៉ាងគំហុក តាមចំណុចផ្លូវជាតិលេខ(៧៤ផ្លូវត្រពាំងស្រែ) ឆ្លងច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែវ៉ា ឮ ស្រុកស្នួល ខេត្តក្រចេះ។
ក្រុមប្រជាពលរដ្ឋបានអោយដឹងថា រថយន្តដឹកឈើវេអង របស់លោកឧុកញ្ញ៉ា ជ័យ ផ្ទុកឈើដឹកជញ្ជូនឆ្លងដែន លើស PC ដោយខុសបច្ចេកទេស និងច្បាប់ប៉េសេរ ហើយនឹងបណ្តាល ឲ្យខូចផ្លូវជាតិលេខ ៧៤ខាងលើថែមទៀតផង។ជាក់ស្តែង កាលពីវេលាម៉ោង ១១.៣០នាទី ព្រឹកថ្ងៃទី ០១-០២ខែកុម្ភៈ នេះរថយន្តវេអង យឺឧុចំនួន២គ្រឿង របស់លោកឧកញ្ញ៉ា ជ័យ ដែលមានស្លាកលេខ សម្គាល់ភ្នំពេញ3D-8786 និងរថយន្តវេអង ១គ្រឿងទៀត ពុំមានស្លាកលេខនោះទេ ហើយសកម្មភាព ដឹកជញ្ជូនឈើឆ្លងដែន តាមចំណុចផ្លូវខាងលើ កង់រថយន្តវេអងយឺឌុបដឹកឈើទាំង ២គ្រឿងនេះវឹលទៅ មុខស្ទើតែឡែងរួចតែម្តង។
លោក ឡាយ ធុជ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកស្នួល ពាក់ព័ន្ធទៅនឹងករណីរថយន្ត វេអង ដឹកជញ្ជូនឈើឆ្លងដែន របស់លោកឧកញ្ញ៉ា ជ័យ ដែលរថយន្តដឹកឈើខាងលើ ផ្ទុកឈើលើស PC ជាច្រើនម៉ែត្រគូប នោះ លោកបានអោយ 《អនាគតថ្មី》 ដឹងនៅរសៀលថ្ងៃទី១ ខែកុម្ភៈនេះថា ឈើរបស់លោកឧកញ្ញ៉ា ជ័យ ខាងលើមាន ច្បាប់ PCត្រឹមត្រូវតែលោកថា ពាក់ព័ន្ធទៅនិងការដឹកជញ្ជូន ឈើលើស ទម្ងន់នោះលោកមិនបានដឹងនោះទេ។
ចំណែកលោក គង់ គឹមនី អភិបាលនៃគណៈអភិបាល ស្រុកស្នួស ជំវិញការដឹកជញ្ជូនឈើឆ្លងដែន របស់លោកឧុកញ្ញ៉ា ជ័យ ដែលជញ្ជូនឈើឆ្លងដែន តាមកំណាត់ផ្លូវជាតិលេខ ៧៤ ឆ្លងច្រកទ្វាព្រំដែនអន្តរជាតិ ត្រពាំងស្រែ(វ៉ាឮ) ស្រុកស្នួល លោកថាលោកនៅជាប់ ប្រជុំនិងជប់លៀងនៅប្រទេសវៀតណាម។ លោកថា ពាក់ព័ន្ធទៅនិងការដឹកជញ្ជូនឈើដែលផ្ទុកឈើលើសកំណត់ (ប៉េសេរឈើ) លោកបានឲ្យភ្នាក់ងារយើងដឹងត្រឹមតែ ឈើរបស់លោកឧកញ្ញ៉ាខាងលើមាន ច្បាប់តែប៉ុណ្ណោះ តែលោកមិនបានប្រាប់ឲ្យសមត្ថកិច្ច ជំនាញទប់ស្កាត់បទល្មើសព្រៃឈើ ឃាត់រថយន្តវេអងយឺឌុប ដឹកឈើរបស់ លោកឧកញ្ញ៉ា ជ័យ ដែលផ្ទុកឈើលើស PC បណ្តាលឲ្យខូចផ្លូវជាតិខាងលើនោះឡើយ។
ទោះជាយ៉ាងណាក្តី កាលពីពេលថ្មីៗ នេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្នែករថយន្ត ដឹកជញ្ជូនធុនធំៗ ដែលផ្ទុកទំនិញលើស ទម្ងន់ សូមសមត្ថកិច្ចជំនាញ ឃាត់រថយន្តល្មើសច្បាប់ នោះភ្លាម ហើយរាយការណ៍ ជូនសម្តេច។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ បន្តទៀតថា រថយន្តដឹកជញ្ជូនកែទ្រុងទំហំ ឬ កែប្រវែងរថយន្តខុសបច្ចេកទេស ឬផ្ទុកលើសទម្ងន់បណ្តាលឲ្យខូចផ្លូវសាធារណៈ (ផ្លូវជាតិ) លោកថា សមត្ថកិច្ច ជំនាញត្រូវតែឃាត់រថយន្ត ទាំងនោះហើយរាយការណ៍ ជូនសម្តេចៗ និងមានចំណាត់ការណ៍ ទៅលើក្រុមឈ្មួញដែលប្រពិត្តល្មើសច្បាប់ទាំងនោះ មិនថាពាក់(ផ្កាយ ៤-៥) ឬ ពាក់លោកខែនោះទេ សម្តេចនិងដកស័ក្ក ឬ ផ្កាយមន្ត្រី ដែលនៅខាងក្រោយ ប្រព្រឹតល្មើសខុស ច្បាប់នោះភ្លាមតែម្តង៕ ដោយ លោក ឡុង សារេត ក្រុមការងារ អនាគតថ្មី ខេត្តក្រចេះ