លោក សានវិជ្ជា សារ៉ាវុធ ដឹកនាំកំលាំងចុះអនុវត្តន៍ ការងារត្រួតពិនុិត្យទំនិញ ដែលហួសសុពលភាព និងទំនិញដែលមានសាធាតុគីមី
បន្ទាយមានជ័យ ៖ លោក សានវិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ដែលទើបតែទទួលបាន ការតែងតាំនៅមុខតំណែងថ្មី ជាប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ជំនួស លោក សានស៊ីុណាត ដែលត្រូវបានផ្ទេរភារកិច្ចទៅ កាន់ការងារនៅខេត្តកំពង់ចាម។
លោក សានវិជ្ជា សារ៉ាវុធ ដោយលោកមានការ ព្រួយបារម្ភ ទៅលើកសុខភាពប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរ ក្នុងប្រទេស រាល់ការទិញទំនិញ ម្ហូបអាហារ បន្លែ ត្រីសាច់ ដែលមានសារធាតុគីម៊ី និងទំនិញ ដែលហួសសុពលភាព នៅព្រឹកថ្ងៃអង្គារ ០៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង០៩និង៣០នាទី លោក សានវិជ្ជា សារ៉ាវុធ បានដឹកនាំកំលាំង ម៌ន្ត្រីកាំកុងត្រូលជាច្រើនរូប សហការជាមួយ មន្ទីពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ រាល់អាជីករលក់ដូរ ក្នុងផ្សារត្រី ដែលស្ថិត នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ – ក្រុងប៉ោយប៉ែត ដើម្បីពិនិត្យមើល រាល់ទំនិញ ដែលវិចខ្ចប់ ភេសជ្ជ: បន្លែត្រី សាច់ ដែលហួសសុពលភាព និងចំណីអាហារ បន្លែ ត្រីសាច់ ដែលមានជាតិគីមី ។
ក្នុងការចុះត្រួតពិនិត្យនោះ ផងដែរក្រុមការងារទាំងអស់ បានត្រួតពិនិត្យឃើញ តូបលក់ គ្រឿទេស ( ចាប់ហួយ) ដែលបានដាក់លក់ នំកញ្ចប់ ហួសសពុលភាព (ហួសដឺឡេ) ជាច្រើនកញ្ចប់ និងទឹកក្រូច ហួសសពុលភាព ជាច្រើនយួរ ព្រមទាំងពិនិត្យទៅលើតូប លក់បន្លែ ដូចជាខ្ញី ក៌ ត្រូវបានមន្ត្រីជំនាញ យកមកពិនិត្យដែរ ការពិនិត្យទៅឃើញថាមិនមាន ប្រើប្រាស់សារធាតុគីមី រួមទាំងសរសៃគុយទាវ ផងដែរ។
លោក សានវិជ្ជា សារ៉ាវុធ បានអរគុណ និងសរសើរ ដល់បងស្រីលក់បន្លែ ដែលគាត់លក់ដូរ មិនប្រើប្រាស់នូវ សារធាតុគីមី ដាក់ក្នុងបន្លែ ហើយលោក ក៏បានពន្យល់ ដល់ក្រុមអាជីវករទាំងអស់ ដែលលក់ នំកញ្ចប់ និងទឹកក្រូច ដែលហួសសពុលភាព កុំអោយមានការដាក់លក់ តទៅទៀត បើលើកក្រោយមានទៀតនោះ លោកនិងចាត់វិធានការណ៍ ទៅតាមផ្លូវច្បាប់ជាពំខាន ហើយក្រុមការងារ លោក ក៌បានដកយកទំនិញ ដែលហួសសពុលភាព យកទៅកាន់ការិយាល័យ កាំកុងត្រូល ដើម្បីបំផ្លាញ់ចោល ហើយ មិនអនុញ្ញាត អោយប្រើប្រាស ទេ ព្រោះវាប៉ះពាល់ ដល់សុខភាពមនុស្សជាតិ។
គួសបញ្ជាក់ផងដែរថា លោក សានវិជ្ជា សារ៉ាវុធ ដោយមានការគិតគូរ និងយកចិត្តទុក្ខដាក់ ពីសុខភាពប្រជាពលរដ្ឋ លោក ចូលកាន់មុខតំណែងមិនបានប៉ុន្មានថ្ងៃផង លោក ក៌ចុះ អនុវត្តន៍ ការងារភ្លែតតែម្តង។ ដោយ អនាគតថ្មី