យុវជនប្រុសស្រី ទាំង០៩នាក់ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន ត្រូវកលាំងនគរបាល ក្រុងប៉ោយប៉ែត ក្របួចជាប់

បន្ទាយមានជ័យ ៖ កាលពីថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែ មិនា ឆ្នាំ២០១៨ យុវជនប្រុសស្រីទាំង ០៩ នាក់ប្រើប្រាស់ និងចែកចាយគ្រឿងញៀន ត្រូវបាន កម្លាំងជំនាញ នៃអធិការនគបាល ក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក វរះសេនីយ៍ឯក ធិន សិន ដេត បានចុះល្បាត ដល់ចំណុចត្រង់ផ្សារអាគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញមុខសញ្ញា សង្សយ័ ០៣នាក់។

ជនសង្ស័យ ទាំងនោះទី០១- ឈ្មោះ សា រឿនទី ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្ទះសំណាក់ស្រែល្អ ស្ថិតក្នុងភូមិ អូរជ្រៅសង្កាត់ ក្រុងប៉ោយប៉ែត ។ ទី០២-ឈ្មោះ ចាន់ ស្រីលាក់ ភេទស្រីអាយុ ២២ឆ្មាំ ស្នាក់នៅ ភូមិនប៉ាលិលេយ្យ ១សង្កាត់ ក្រុងប៉ោយប៉ែត នឹង ទី០៣- ឈ្មោះ មុំ សំណាង ភេទប្រុសអាយុ ១៨ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

សម្ថកិច្ច បានដកហូតវត្ថុតាងដូចជា – ម្សៅក្រាមពណ៌សរថ្លា ១កូនថង់តូច – ឡតសំរាប់ជក់ថ្នាំញៀន១ – ដែកកេះ១ + ដោយមានការចង្អុលបង្ហាញ ពីជនសង្សយ័នៅវេលាម៉ោង ១៦:០០នាទី ថ្ងៃខែឆ្នាំដដែលកំលាំងយើង បានឈានទៅត្រួពិនិត្យបន្ទប់ចំនួន០៣តទៅទៀត។

បន្ទប់ទាំងបីនោះគឺបន្ទប់ទី០១- បន្ទប់ E3=04  ឃាត់ខ្លួនជនសង្សយ័ បាន០៤នាក់ ១- ឈ្មោះ ហ៊ូ ណាវុធភេទប្រុស អាយុ ៣០ឆ្នាំស្នាក់នៅបន្ទប់ជួល ២- ឈ្មោះ ហែម សោភណ្ឌ័ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ៣- ឈ្មោះ ខាន សុខជា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិប៉ាលិលេយ្យ២សង្កាត់ ក្រុងប៉ោយប៉ែត ៤- មុត មុន្នី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១សង្កាត់ ក្រុងប៉ោយប៉ែត ដកហូតវត្ថុតាងរួមមាន – ដបកែឆ្នៃសំរាប់ជក់ថ្នាំចំនួន១ – ដែកកេះចំនួន៧ -បំពង់កែវឡតពីកំណាក់ – ទូរសព្ទ័ដៃ២គ្រឿង – បំពង់បឺតសំរាប់ជក់ថ្នាំញៀនមួយចំនួន -កាបូដៃសំរាប់ដាក់លុយចំនួន។

បន្ទប់ទី០២- បន្ទប់E3=02 ឃាត់ខ្លួនជនសង្សយ័បាន១នាក់ – ឈ្មោះ យូ ណេស្កា ភេទប្រុស អាយុ៣៦ ឆ្នាំស្នាក់នៅបន្ទប់ជួល ដកហូតវត្ថុតាងមាន – ម្សៅក្រាមពណ៌សរថ្លាចំនួន១កូនថង់តូច – ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ w yចំនួន៥គ្រាប់ – ដបកែឆ្នៃសំរាប់ជក់ថ្នាំញៀនចំនួន១ – បំពង់ទែម៉ូម៉ែតចំនួន១ – ដែកកេះចេញភ្លើងតូចចំនួន៣ – ចានសំរាប់សំងួតទឹកថ្នាំចំនួន១ – កន្ត្រៃចំនួន១។

បន្ទប់ទី០៣- បន្ទប់ E3=07  ឃាត់ខ្លួនជនសង្សយ័បានចំនួន១នាក់ – ឈ្មោះ ឌីញ៉ាញ់ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ដកហូតវត្ថុតាងរួមមាន – ដបកែឆ្នៃសំរាប់ជក់ថ្នាំញៀនចំនួន១ -ដែកកេះចំនួន២ -បំពង់បឺតសំរាប់ជក់ថ្នាំញៀនចំនួន៣កំណាក់ – សំបកថង់ថ្នាំញៀនន្តើប្រាស់រួចចំនួន២ ផ្ទះជួលដែលបានត្រួតពិនិត្យ ០៣បន្ទប់ខាងលើស្ថិតក្នុងភូមិក្បាលស្ពាន ១ សង្កាត់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននេះ កម្លាំងកំពង់បន្តរនិតិវិធីតាមច្បាប់។ ដោយ អនាគតថ្មី

poipet-news-03-03-18-1

poipet-news-03-03-18-2

poipet-news-03-03-18-3

poipet-news-03-03-18-4

poipet-news-03-03-18-5

poipet-news-03-03-18-6

poipet-news-03-03-18-7

poipet-news-03-03-18-8