លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ នាំយកអំណោយនិង ថវិការជូនបងប្អូនប្រជាពរដ្ឋក្រីក្រ
បន្ទាយមានជ័យ ៖ ថ្ងៃសៅវ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ លោកគាត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាល បានដឹកនាំក្រុមការងារ ចុះជួយប្រជាពលរដ្ឋក្រីក្រ ក្នុងមន្ទីពេទ្យ ភូមិអូឬស្សី សង្កាត់ផ្ដារកណ្តាល ក្រុងប៉ោយប៉ែត ក្រុមការងារទាំងអស់ រួមមានក្រុមប្រឹក្សារទាំង១១រូប ចៅសង្កាត់រង មេភូមិ អនុភូមិ និងប្រជាការពារ បានចុះសួរសុខទុក្ខពលរដ្ឋ ដែលសម្រាក់ នៅក្នុងមន្ទីពេទ្យ និងនាំយកអំណោយថវិការទៅចែកជូនដល់ លោក តា លោក យាយ បងប្អូនប្រជាពរដ្ឋ ក្រីក្រ នៅក្នុងមន្ទីពេទ្យ ភូមិអូឫស្សី ចំនួន ២៥គ្រួសារ។
អំណោយដែលចែកជូនប្រជាពលរដ្ឋ ទាំងនោះរួមមាន អង្ករ មីទឹកត្រី ទឹកស៊ីុអីវ ទឹកក្រូច ប៊ីចេងខ្ទឹមស្ករ រួមទាំងថវិការ ថវិការមួយចំនួនផងដែរ។ សប្បុរសជនដែលបានចែកជូនអំណោយដល់ប្រជាពលរដ្ឋក្រីក្រទាំងអស់ រួមមាន ទី១ លោក គាត ហ៊ុល និងក្រុមប្រឹក្សាថវិការសរុប ១៦០មឺុន ទី២ លោក គ្រូ សាង ថវិការ ១០០$ ទី៣ លោក សាំង ឃឺន មេភូមិអូឫស្សី ៥៥០,០០០ ៛និងទឹកក្រូច២០យួរ ទី៤ លោក រស់ វណ្ណា ក្រុមប្រឹក្សាសង្កាត់ ទី៥ លោក លាង សុង ក្រុមប្រឹក្សាសង្កាត់ ទី៦ អ្នកស្រី កែ ណាសីុ ក្រុមប្រឹក្សា ជួយថ្នាំពេទ្យ សរុប ទឹកប្រាក់ ១០០០,០០០ ៛ ។
នៅក្នុងឱកាសចុះសួរសុខទុក្ខពលរដ្ឋក្រីក្រ នោះដែល លោកគាត ហ៊ុល ចៅសង្កាត់សង្កាត់ផ្សារកណ្ដាល បានជួយឧបត្ថម្ភ ជួយកសាង អាគារ សម្រាក់ និងថែទាំក្រោយពេលសម្រាលកូនថែមទៀត ដោយត្រូវចំណាយថវិការ ប្រម៉ាណ ជាង ៩០,០០ ដុល្លារអាមេរិក (ជាង 90,00$ ) និងមានការជួយឧបត្ថម្ភ សម្ភារៈក្នុងអាគារ បន្ថែមទៀត៕
លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តល ជាច្រើនឆ្នាំកន្លងមក លោកតែងតែជួយគ្រប់យ៉ាង រាល់ប្រជាពលរដ្ឋក្រីក្រ ជានិច្ច នៅពេល ពលរដ្ឋជួបនៅទុក្ខលំបាក់ រួមទាំងការឈួសឆាយយ កាយប្រលាយ ធ្វើផ្លូវ ចែកជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ ធ្វើដំណើរ នេះជាទឹកចិត្ត ដ៌ឧត្តុង្គឧត្តម របស់លោក គាតហ៊ុល ចៅសង្កាត់ផ្សារកណ្តាល មកលើបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត។ ដោយ អនាគតថ្មី