កំលាំងកងរាជអាវុធហត្ថ នៃទីបញ្ជារការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យ គោរពទង់ជាតិ និងផ្សព្វផ្សាយបទបញ្ជារ ថ្នាក់លើ
បន្ទាយមានជ័យ ៖ ថ្ងៃច័ន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង ០០នាទី កងរាជអាវុធហត្ថខេត្ត បានរៀបចំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមាននាយ-នាយរង និងពលទាហាននៃកងរាជអាវុធហត្ថ ចូលរួមចំនួន ៥៣នាក់ ក្នុងនោះផងដែរលោកវរសេនីយ៍ឯក តូច ច័ន្ទតារា មេបញ្ជាការរង និងជានាយប្រចាំបញ្ជា ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកវរសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយអនុសាសន៍ គោលការណ៍ បទបញ្ជា របស់ថ្នាក់លើ ការងារពង្រឹងវិន័យ សណ្តាប់ធ្នាប់ ច្បាប់ចរាចរណ៍ផ្លូវគោក ការងារអនាម័យខាងក្នុង និងជុំវិញបរិវេណទីបញ្ជាការ ជាពិសេសការងារអប់រំចិត្តសាស្រ្ត និងការងារចិញ្ចឹមចលនាក្នុងជួរទ័ព និងការងារជួយឧបត្ថម្ភគាំទ្រដល់អាវុធហត្ថ ដែលជួបការលំបាកផ្សេងៗ។ ដោយ សេង រាជសី