កំលាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ចុះល្បាតចាប់បានមុខសញ្ញា ជនសង្ស័យ០២នាក់

បន្ទាយមានជ័យ ៖ នៅថ្ងៃ ច័ន្ទ ៨រោច ខែពិសាខ ឆ្នាំ ច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី៧ ខែ ឧសភាឆ្នាំ២០១៨ វេលា ម៉ោង២៣ និង៣០នាទី កំលាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវីរ:សេនីយ៍ឯក ធិនសុិន ដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានចុះល្បាតត្រួតពិនិត្យ នៅចំនុចក្រោយវត្តបាលិលេយ្យ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់បានមុខសញ្ញាសង្ស័យ២នាក់ មានឈ្មោះ ១ ឈ្មោះអ៊ុង អ៊ាង អាយុ ២៣ ឆ្នាំភេទប្រុស ជនជាតិខ្មែរ ស្នាក់បន្ទប់ជួល នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត មុខរបរ កម្មករ ជាអ្នកទិញ ២ ឈ្មោះ ហួ ប៉ោគាង អាយុ៥០ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ជាអ្នកលក់ថ្មាំញៀនដកហូតបានម្សៅសថ្លាក្រាម ចំនួន៣ថង់តូចកិប និង១១កញ្ចប់ រុំក្រដាស់តូចៗ បច្ចុប្បន្ននេះ លោកអធិការក្រុងប៉ោយប៉ែត កំពុងស្រាវជ្រាវសាកសួរ រកជនពាក់ព័ន្ធ និងរៀបចំសំណុំឯកសារបញ្ជូនទៅកាន់ការិយាល័យជំនាញគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ដោយ អនាគតថ្មី
ank-news-10-05-18-01

ank-news-10-05-18-03