ផ្សព្វផ្សាយ និងពិគ្រោេះយោបល់ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី២ ឆ្នាំ២០១៨ សង្កាត់ប៉ោយបែត

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនិងព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ មានការបើកពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់ (វេទិការសេរី) របស់ក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត ដែលមានលោក សានស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ជាគណៈអធិបតី អភិបាលរងក្រុង ចៅសង្កាត់ មេភូមិ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបទាំងអស់ជាង៥០០នាក់ ក្នុងនោះផងដែរប្រជាពលរដ្ឋ ទាំង១៣ភូមិ នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសុំណូមពរ និងលើកឡើង តាមមតិរៀងៗ ខ្លួន ដែលមានបញ្ហាផលវិបាក ជំរាបជូនដល់អាជ្ញាធរក្រុង សុំអោយលោក អភិបាលក្រុង ជួយនិងរកដំណោះស្រាយ ជូនពួកគាត់ ដែលជាប្រជាពលរដ្ឋផង។

ប្រជាពលរដ្ឋខ្លះ សុំអោយជួយរកដំណោះស្រាយ ពីបញ្ហាដីធ្លី ដែលមិនទាន់មាន ប្លង់កម្មសិទ្ធកាន់កាប់ ពួកគាត់បាន សុំអោយជួយធ្វើ អោយបានលឿន ដើម្បីយកទៅដាក់ធនាគា យកប្រាក់មករកសុី ចិញ្ចឹមជីវិត អ្នកខ្លះជួបផលវិបាក បញ្ហារឿងសំរាម ដែលក្រុមហ៊ុន ហ្គោដេន យកទៅចាក់គៀន របងផ្ទះគាត់ធ្វើអោយស្អុយ ទ្រាំមិនបាន អ្នកខ្លះសំណូមពរ អោយមានប្រព័ន្ធបង្គោលភ្លើង ទឹក ចូលដល់ក្នុងភូមិផង។ លោកគ្រូអ្នកគ្រូ សំណូមពរ សុំអោយមានផ្លូវបេតុង ចូលដល់សាលារៀន ដើម្បីធ្វើអោយ មានភាពងាយស្រួល ក្នុងការធ្វើដំណើរ របស់កូនសិស្សទៅរៀន ហើយនៅមាន ពលរដ្ឋម្នាក់ទៀត រស់នៅក្នុងភូមិក្បាលកោះ បានសុំណូមពរអោយ លោក អភិបាលក្រុង សាន ស៊ានហូ ជួយដល់ពួកគាត់ ពីបញ្ហា ភ្លើងអគ្គីសនី ដែលក្រុហ៊ុនអានកូ បានបោះបង្គោល ចូលក្នុងភូមិ មួយឆ្នាំហើយ មិនទាន់អូសខ្សែភ្លើង អោយទៀត។

លោកបានបន្តរទៀតថា បង្គោលភ្លើងនឹង គឺខាងក្រុមហ៊ុនបាន យកទៅបោះ តាំងពីពេលបោះ ឆ្នោត ឃុំ សង្កាត់ម្ល៉េះ ហើយបើគិតទៅ ដល់ពេលនេះ១ឆ្នាំហើយ ដោយពួកគាត់ តភ្លើងពីឈ្មួញកណ្តាល តំលៃថ្លៃគឺ ១គីឡូវ៉ាត់ ១៥បាត ដូច្នេះពួកគាត់ សុំអោយជួយគាត់ផង ព្រោះពួកគាត់ជួបការលំបាក ពីរឿងភ្លើងនេះជិត២០ឆ្នាំហើយ។

នៅពេល ដែលប្រជាពលរដ្ឋ លោកបានបញ្ចេញមតិ រួចរាល់អស់ហើយ លោក សានស៊ានហូ អភិបាល ក្រុងប៉ោយប៉ែត បានបកស្រាយ និងមានប្រសាសន៍ថា បញ្ហាបងប្អូនប្រជាពលរដ្ឋ សំណូមពរទាំងប៉ុន្មាន លោកនឹងជួយ ហើយនិង រកដំណោះស្រាយជូន បងប្អូនប្រជាពលរដ្ឋ ដ៍៏រាបណា មានលោកៗនឹងជួយ ព្រមទាំងរកដំណោះស្រាយ អោយប្រជាពលរដ្ឋគ្រប់យ៉ាង តាំងពីបញ្ហា ផ្លូវ ទឹក ភ្លើង រួមទាំងបញ្ហាដីធ្លី កន្លែងណាដោះស្រាយបាន លោកនិងដោះ កន្លែងណាពិបាក លោកនិងយកមកពិភាក្សា ជាមួយក្រុមប្រឹក្សាក្រុង ដើម្បីរកនិតិវិធី រកដំណោះស្រាយ ជួនប្រជាពលរដ្ឋបន្ត។

ចុងបញ្ចប់ក្នុងកម្មវិធី លោក អភិបាល ក៌បានលើកឡើងបន្ថែមទៀតថា ដូចជាបញ្ហា ច្រករបៀងមួយ នៅគោកស្បែង ដែលប្រជាពលរដ្ឋតែងតែឆ្លង ទៅទិញម្ហូបអាហារ នោះគឺមានការសម្របសម្រួល ពីគណៈបញ្ជាការ ក្រុងប៉ោយប៉ែត និងស្រុកអារញ្ញ បានសហការ យកយល់រវាងស្រុកទាំង២ បើកផ្លូវដើម្បីអោយ ប្រជាពលរដ្ឋ នៅតាមខ្សែបន្ទាត់ព្រំដែន ជាប់គ្នាងាយស្រួល ឆ្លងទៅទិញម្ហូបអាហារ សម្រាប់ហូប លោកបានបន្តរ ទៀតថា ហើយក្រោយមកទៀត ច្រកដែលប្រជាពលរដ្ឋ ធ្លាប់តែឆ្លងទៅទិញម្ហូប ត្រូវបានបិទ រហូតធ្វើអោយ ពលរដ្ឋក្តៅក្រហាយ ប្រុងនិងធ្វើបាតុកម្ម ថែមទៀត។

លោកបានបន្តរថា ដោយសារមាន អ្នកសារព័ត៌មាន មាត់ស្អុយម្នាក់ នៅក្នុងក្រុងប៉ោយប៉ែត ដោយអ្នកសាព័ត៌មាននោះ បានយោងទៅតាម ប្រសាសន៍ សម្តេចក្រឡាហោម សរខេង  ដូច្នេះលោកបានសម្រេចចិត្តត្រូវបិត។ លោកបានបន្តរទៀតថា ឥឡូវនេះខាងភាគីថៃ ចាប់ផ្តើមចាប់ទំនិញ ដែលប្រជាជនខ្មែរ លក់ដូរក្នុងផ្សារលុងគឿ ជាបន្តើៗ និងហើយដែលធ្វើអោយពលរដ្ឋយើង លំបាកវេទនានោះ ពេលដែលយើងបិតគេ ពេលនេះគេចាប់ផ្តើមចាប់ទំនិញខ្មែរ ម្តងវិញហើយ និងដោយសារ អ្នកការសែតមាត់ ស្អុយម្នាក់នោះ ដែលធ្វើអោយប្រជាពលរដ្ឋ ក្តៅក្រហាយ ហើយបង្ករផលវិបាក ដល់អាជ្ញាធរ គេមានតែជួយពលរដ្ឋ អោយមានសេចក្តីសុខ ឯអ្នកការសែតម្នាក់នោះវិញ បែរជាធ្វើ អោយពលរដ្ឋ ក្តៅក្រហាយ និងលំបាកវេទនាទៅវិញ។ ដោយ អនាគតថ្មី
ank-news-rathanakiry-27-06-18-10

ank-news-rathanakiry-27-06-18-09

ank-news-rathanakiry-27-06-18-08

ank-news-rathanakiry-27-06-18-07

ank-news-rathanakiry-27-06-18-06

ank-news-rathanakiry-27-06-18-05

ank-news-rathanakiry-27-06-18-04

ank-news-rathanakiry-27-06-18-03

ank-news-rathanakiry-27-06-18-02