សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីលួចវត្ថុបុរាណ

ខេត្តរតនគីរី ៖ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ០៣នាក់ នៅថ្ងៃបន្តរ បន្ទាប់ពាក់ព័ន្ធករណី លួចបដិមាករ ឬវត្ថុបុរាណ ដ៍មានតំលៃ របស់ជាតិខ្មែរ រូបបដិមាករជាច្រើនអង្គរ និងវត្ថុបុរាណ្យមួយចំនួន ត្រូវបានជនល្មើស លួចយកនៅចំណុច វត្តហាត់ប៉ក់ស្ថិតនៅភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ។

កាលពីថ្ងៃទី០៣-០៤ ខែកក្កដា ឆ្នាំ២០១៨ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងខេត្តរតនគីរី បានដឹកកម្លាំងន គបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តសហការ និងកម្លាំងអធិការស្រុកវើនសៃ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ នៅគោលដៅផ្សេងគ្នា ក្នុងករណីលួច បដិមាករ។

បើតាមឲ្យដឹងពីសមត្ថកិច្ចថា ជនសង្ស័យទាំងបីទី១- ឈ្មោះឡៃ ស៊ីវន្ថា ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ៧មករា សង្កាត់ឡាបានសៀកក្រុងបានលុង ជាមេធ្លោងបទល្មើសឃាត់ខ្លួន ថ្ងៃទី៣ ខែកក្កដា ម្សិលមិញ។

ចំណែកជនសង្ស័យ ពីអ្នកទៀតជនជាតិឡាវ-ខ្មែរ ទី១-ឈ្មោះម៉ន ចន្ថា ភេទប្រុសអាយុ១៨ឆ្នាំ ទី២-ឈ្មោះឃួន កា ហៅគុយភេទប្រុសអាយុ១៨ឆ្នាំ អ្នកទាំងមានទីលំនៅភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃជាមួយគ្នា។

សមត្ថកិច្ចបន្ថែមទៀតថា ក្រោយការឃាត់ខ្លួនជនស ង្ស័យ ទាំងបីរូបនេះរួចមក សមត្ថកិច្ចបានប្រមូលវត្ថុតាងទាំងអស់រួមមាន ម៉ូតូ០១គ្រឿង ម៉ាកMSXចិនពណ៍សរគ្មានស្លាក់លេខ សម្រាប់ធ្វើសកម្មភាព ប្រប្រតិបទ ល្មើសរូបព្រះប្រក់នាគក្បាល ៧ចំនួនមួយអង្គរធំរូប ព្រះចំនួន២អង្គរតូច គងស្ពាន់តូចធំចំនួន០៨ ចង្ក្រង ចំនួន៦ រូបក្របីស្ពាន់ចំនួន០១ ឆ្នាំងស្ពាន់០១ កូនជ ញ្ជីងស្ពាន់០២ រូបមាន់ស្ពាន់០៣ ដុំដាក់កំបោរស្ពាន់ ០២ ផ្ទិលស្ពាន់០១ លោហធាតុប្រាក់០២ផ្ទាំងនិងរូប ព្រះថ្មកែវចំនួន០១។

លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការនគបាល ខេត្តបានអោយ {អនាគតថ្មី}ដឹងនៅរសៀល ថ្ងៃទី០៤ ខែកក្កដា មុននេះបន្តិចថា បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ កំពុងករសាងសំណុំរឿង ជញ្ជូនទៅតុលាការខេត្ត តែដោយសារពេលវេលាខ្លី លោកថា ជនសង្ស័យទាំងបី ព្រឹកស្អែកថ្ងែទី០៥ខែ-ឆ្នាំដរដែល ទើបកម្លាំងរបស់ លោកធ្វើការបញ្ជូន ជនល្មើសទាំងបីនាក់ នេះទៅតុលាការខេត្តរតនគីរី ដោះស្រាយទៅតាមច្បាប់បន្តរ៕ ដោយ.ឡុង សារេត

ank-news-rathanakiry-5-07-18-18

ank-news-rathanakiry-5-07-18-17

ank-news-rathanakiry-5-07-18-16

ank-news-rathanakiry-5-07-18-15

ank-news-rathanakiry-5-07-18-14

ank-news-rathanakiry-5-07-18-19