ជនជាតិចិនម្នាក់ បានធ្លាក់ពីលើអាគារ០៨ជាន់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

បន្ទាយមានជ័យ ៖ ក្រុងប៉ោយប៉ែត បុរសជនជាតិម្នាក់ បានធ្លាក់ពីលើអគាជាន់ទី០៨ស្លាប់ភ្លាមៗនៅនិងកន្លែង ។

ហេតុការណ៍នេះបានកើតឡើង នៅយប់ថ្ងៃព្រហស្បតិ៍ ០១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៤០នាទី ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត។

បើតាមសមត្ថកិច្ច ការពារព្រំដែនលេខ៩១១ បានប្រាប់ឱ្យដឹងថា មានជនជាតិចិនម្នាក់ បានធ្លាក់ពីលើអគារជាន់ទី០៨ ស្លាប់ភ្លាមៗ ដែលរងគ្រោះនោះមានឈ្មោះ ស៊ាង ជាងស៊ាន (ZHANG JIANGSHAN) ភេទប្រុស អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈ E92895358  ស្នាក់នៅបន្ទប់លេខៈ៧០៧ អគារ F3 ជាន់ទី៨ របស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥។

លោកបានបន្តទៀតថា  ភ្លាមនោះកម្លាំងប៉ុស្តិ៍បឹងសាគូ បានចុះមកដល់កន្លែងកើតហេតុ ហើយបានសហការណ៍ ជាមួយកម្លាំងចំរុះ ការពារកន្លែងកើតហេតុ តាមការពិនិត្យ និងធ្វើការសន្និដ្ឋាន រួចហើយ កងកំលាំងបានរងចាំកម្លាំងជំនាញចុះមកស៊ើបអង្កេត និងធ្វើកោសល្យវិច្ច័យ លុះដល់ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៩និង៥០នាទី កំលាំងជំនាញ និងសមត្ថកិច្ចចំរុះ បានចុះមកធ្វើ កោសល្យវិច្ច័យ ដឹកនាំដោយ លោក ព្រះរាជអាជ្ញារង ខេត្តបន្ទាយមានជ័យ លោក តេង សម័យ។

នៅពេល ដែលមន្ត្រីជំនាញ និងព្រះរាជអាជ្ញារង បានធ្វើកោសល្យវិច្ច័យ រួចឃើញថា សពជនជាតិចិន នោះបានបាក់ផ្លូវ ខាងស្តាំ បាក់ខ្មងជើងស្តាំ ហើយជើងខាងឆ្វេង បាក់ភ្លៅ បាក់ខ្មងជើង ឆ្អឹងបុកធ្លាយបាតជើងឆ្វេងដើមទ្រូង និងឆ្អឹងជំនី បាក់បែកខ្ទេច ចង្កាបែកហើយនិងបាក់ធ្មេញ តាមការធ្វើកោសល្យវិច្ច័យ របស់កំលាំងជំនាញ បានអោយដឹងថា បុរសជនជាតិចិនម្នាក់នោះ ធ្លាក់ចុះមកពីលើអគារ ដោយខ្លួនឯង តែបើតាមការសន្និដ្ឋាន ក្នុងការធ្លាក់នេះ ជនជាតិចិននោះបាន ឈរយកដៃច្រត់បង្កាន់ដៃ និយាយទូរស័ព្ទ ហើយក៏រអិលដៃធ្លាក់ចុះ តែម្តង សពជនជាតិចិននោះ ត្រូវបានកំលាំងសម្ថកិច្ចយកមក ដម្កល់ទុក្ខនៅ វត្តប៉ាលិល័យ្យ ដើម្បីរងចាំសាច់ញាតិ។ សូមទស្សនា នៅរូបភាពក្នុងកាំម៉ារ៉ាទាំងអស់គ្នា។ ដោយ អាគតថ្មី