រដ្ឋបាល ក្រុងប៉ោយប៉ែត បន្តរសកម្មភាពដឹកនាំ គ្រឿងចក្រ រឈូសឆាយ ចាក់ថ្មមិច ជូនប្រជាពលរដ្ឋ
ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២ នេះលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បន្តសកម្មភាព ដឹកនាំមន្ត្រីក្រោម ឱវ៉ាទនាំយកគ្រឿង ចក្រចុះឈួស ឆាយ សម្រួលផ្លូវ ១ ខ្សែ និងចាក់ថ្មមិច ជូនប្រជាពលរដ្ឋ ដែល ល្ថិតនៅក្នុង ភូមិប្រជាធម្មលិចចំណុចមណ្ឌល២ មណ្ឌល ៣ មណ្ឌល ៥និងមណ្ឌល ៦ ក្នុងសង្កាត់ផ្សារកណ្ដាលក្រុងប៉ោប៉ែត ជាបន្តទៀត។
ជម្រាបជូនផងដែរថាផ្លូវ ប្រវែងជាង៦៣០ម៉ែត្រ ក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះ ត្រូវបានចាក់ថ្មជូនប្រជាពលរដ្ឋនៅព្រឹកនេះប្រវែង ៣១៥ ម៉ែត្រ ហើយនៅសល់ នឹងបន្តទៅថ្ងៃស្អែក ឬខានស្អែកបន្តទៀតថ្មមិច ទាំងនេះជាអំណោយ ដ៏ថ្លៃថ្លា របស់ឯកឧត្តមនាយ ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឧកញ៉ាហេមចិត្តា អគ្គមហាឧបាសិកា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន តាមរយៈឯកឧត្តមនាយ ឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានក្រុមការងារទទួលបន្ទុកជួយក្រុងប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត បានឲ្យអ្នកសារព័ត៌មាន អនាគតថ្មី ដឹងទៀយថាផ្លូវលំ ជាច្រើនកន្លែង នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានរដ្ឋបាល ក្រុងប៉ោយប៉ែត ចុះអនុវត្ត និងឈូសឆាយ ព្រមទាំងចាក់ថ្មមិច ជូនប្រជាពលរដ្ឋជុំវិញ ក្រុងប៉ោយប៉ែតលោក អភិបាលក្រុងប៉ោយប៉ែត បាន បន្តរទៀតថា ថ្មមិចដែលចាក់ក្រាល លើផ្លូវលំទាំងអស់ នេះគឺជាអំណោយ ដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានដែលផ្ដល់ឲ្យ រដ្ឋបាលក្រុងប៉ោយប៉ែត ស្ថាបនាឈូសឆាយ ផ្លូវជូនប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត ដែលជា តម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋ ហើយនេះជាភារកិច្ច ទទួលខុសត្រូវ ខ្ពស់របស់ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើជូនប្រជាពលរដ្ឋ ដោយមិនគិតពីថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យឡើយ រដ្ឋបាលក្រុងប៉ោយប៉ែត និងធ្វើគ្រប់យ៉ាងដើម្បីបងប្អូន ប្រជាពលរដ្ឋ ទាំងមូលនៅក្នុងក្រុងប៉ោយប៉ែត។ រាជសី អនាគតថ្មី