លោកស្រី កែវ សុខា ម្ចាស់កំពង់ចម្លងអណ្តូងមាស រងការចោទ ពីប្រជាពលរដ្ឋថា ឃុបឃិតចម្លង ម៉ូតូ នឹង រថយន្តដឹកឈើ
ខេត្តរតនគិរី ៖ លោកស្រី កែវ សុខា ម្ចាស់កំពង់ចម្លង ស្រុកអណ្តូងមាស ការចោទប្រកាន់ ពីពលរដ្ឋថា យកច្បាប់អាជីវកម្ម កំពង់ចម្លង ស្របច្បាប បែជាទៅចម្លងឈើ ប្រព្រឹតបទល្មើស និងមានការឃប់ឃិត ចម្លងបទល្មើសព្រៃឈើ ខុសច្បាប់ ទីតាំងដែលម្ចាស់ កំពង់ចម្លងខាងលើ ប្រព្រឹតបទល្មើស ព្រៃឈើ ចម្លងឈើយ៉ាងគរគ្រឹក គរគ្រេងឆ្លងទន្លេ ដូចដង្ហែរបុណ្យកឋិន នោះស្ថិតនៅចំណុច ភូមិលោមឃុំ ម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។ សេចក្តីរាយការណ៍ បានអោយដឹងថា កំពង់ចម្លង ដែលមានយឺហោ ចម្លងអណ្តូងមាស ខាងលើនេះបានលួចចម្លងឈើប្រណីតតាមម៉ូតូនិង រថយន្តសេរីទំនើបៗដូចហែរបុណ្យកឋិនយ៉ាងអានាធិបតេយ្យដឹកជញ្ជូន ឈើតាមរយៈម៉ូតូនេះទាំងថ្ងៃទាំងយប់មិនក្រោមពីលោកស្រី កែវ សុខា ម្ចាស់កំពង់ចម្លងអណ្តូងមាសរងការចោទពីពលរដ្ឋថាមានការឃុបឃិតចម្លងឈើម៉ូតូរថយន្តឆ្លងជញ្ជូនចេញទៅវៀតណាមខុសច្បាប់ ៣០០គ្រឿងនោះទេ រយៈពេលយូឆ្នាំមកហើយតែសម្ថកិច្ចជំនាញនិងអាជ្ញាធរស្រុកអណ្តូងពុំដែលឃើញ បង្ក្រាបឬចំណាត់ការទប់ស្កាត់ម្តងណានោៈទេ។លោកស្រី កែវ សុខា បានថ្លែងទទួលស្គាល់ការពិតថាលោកស្រី ពិតជាបានចម្លងឈើតាមកំពង់ចម្លងរបស់លោកស្រីពិតប្រាដក មែនលោកស្រីបន្តថាព្រោះពាក្យសស្នើសុំច្បាប់អាជីវកម្មពីថ្នាក់ស្រុកអណ្តូងមាសនិងថ្នាក់ ខេត្តក្នុងមួយខែៗ លោកស្រីត្រូវចំណាយ ប្រាក់បង់ចូលថវិការរដ្ឋ ដល់ទៅរាប់លាន់ឯណ្ណោះ។បើតាមការគាត់សម្គាល់ពីពលរដ្ឋក្នុងស្រុកអណ្តូងមាសឃើញថា ការដឹកជញ្ជូនបទល្មើសព្រៃឈើៗប្រណីតខុសច្បាប់ តាមកំពង់ចម្លងអណ្តូងមាសភូមិលោមឃុំម៉ាលិកស្រុកអណ្តូងមាសខាងលើនេះម្ចាស់កំពង់ចម្លងលោកស្រី កែវ សុខា និងបក្សពួកគេមួយចំនួនទៀតចាំឃ្លាំមើលពេលវេលាស្ងាត់មនុស្សផ្លែកមុខឆ្លងកាត់បក្សពួករបស់គេនិង រាយការណ៍ប្រាប់គ្នាបន្តៗដើម្បីជញ្ជូនឈើមកកំពង់ ចម្លងយ៉ាងប្រញ៉ាប់ប្រញ៉ាលតាមម៉ូតូរថយន្ត មកកំពង់ចម្លងដើម្បីឆ្លងអោយផុតពីត្រើយម្ខាងដើម្បីដឹកជញ្ជូនឈើទាំងនោះបន្តឆ្លងទៅប្រទេសវៀតណាមតែម្តង។ជំវិញការដឹកជញ្ជូន ឈើតាមកំពង់ចម្លងលោកស្រី កែវ សុខា ស្រុកអណ្តូងមាសខាងលើ លោក ឡេង យុក ប្រធានស្នាក់ការរដ្ឋបាលព្រៃឈើប្រចាំបីស្រុក-ស្រុក ១-បរកែ ២-អូយ៉ាដាវ ៣-និងស្រុកអណ្តូងមាស ទូរស័ព្ទទៅលោកដើម្បីសុំការបំភ្លឺជំវិញការដឹកជញ្ជូនឈើតាមរយៈម៉ូតូនៅចំណុច កំពង់ចម្លងយឺហោ អណ្តូងមាស ស្រុកអណ្តូងមាសខាងលើទូរស័ព្ទរបស់លោកមេព្រៃខាងលើ មិនអាចសុំការទំនាក់ទំនង់និងបំជំវិញករណីខាងលើ នេះបាននោះទេ។ចំណែកលោក ខេង និត អភិបាលស្រុកអណ្តូងមាសបានបញ្ជាក់ប្រាប់(អនាគាត់ថ្មី)បានថ្លែងទទួលស្គាល់ថា នៅកំពង់ចម្លងយឺហោកំពង់ចម្លងអណ្តូងមាសចំណុចភូមិលោមឃុំម៉ាលិកខាងលើនេះពិតជាមានការដឹកជញ្ជូនឈើនៅកំពង់ចម្លងចំណុចខាងលើនេះពិតប្រាកដមែន លោកបន្តទៀតថា លោកមិនបានចេញច្បាប់ អនុញ្ញាតិអោយ លោកស្រី កែវ សុខា នេះធ្វើការដឹកឈើប្រណីត ខុសពីច្បាប់អាជីវកម្ម នោះទេនេះជាបទល្មើស ជាក់ស្តែង បើលោកស្រី នៅតែប្រព្រឹតនិងទទួល ខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង៕ ដោយ,ឡុង សារេត