គ្រឿងញៀន ម្សៅក្រាមសរថ្លា ចំនួន១២ កញ្ចប់ថង់តូច ត្រូវកំលាំងជំនាញ នគរបាលក្រុងប៉ោយប៉ែត បង្រ្កាបបាន

បន្ទាយមានជ័យ ៖ ដោយយោងតាម ពាក្យបណ្តឹង ប្រពន្ធ ឈ្មោះ ឆេង លាង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៦និង ៣០នាទី កំលាំងជំនាញ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានចុះឃាត់ ខ្លួន ជនសង្ស័យ ម្នាក់ ឈ្មោះ លី ណា ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយបានធ្វើការ ត្រួតពិនិត្យ រកឃើញវត្ថុតាង ក្នុងបន្ទប់ ដែលមានម្សៅក្រាម សរថ្លា ចំនួន១២កញ្ចប់ ថង់តូច ជញ្ជីញថ្លឹងថ្នាំ១ និងថង់សម្រាប់ច្រកថ្នាំ មួយចំនួន ក្នុងការសាកសួរ សមត្ថកិច្ច បានបន្តរឃាត់ខ្លួន ស្ត្រីម្នាក់ទៀត ដែលមានឈ្មោះ ស្មាន ម៉ារី អាយុ៣២ឆ្នាំ ដែលបានទិញថ្នាំពី ឈ្មោះ លីណា ដើម្បីយកទៅប្រើសប្រាស់ បច្ចុប្បន្ននេះ លោកវីរសេនីយ៏ទោ ធឹនស៊ុឹនដេត រៀបចំសំណុំរឿង បញ្ជូនបន្តរ និង ដើម្បីចំណាត់ការ តាមនិតិវិធី របស់ច្បាប់ ។ ដោយ អនាគតថ្មី