កំលាំង អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត បានចុះ បង្ក្រាប អ្នកលក់ឆ្នោត ដែល គេហៅថា (កន្ទុយលេខ)
បន្ទាយមានជ័យ៖ នៅថ្ងៃទី ០១ ខែ ១១ ឆ្នាំ២០១៦ វេលាម៉ោង ១៣ នឹង ១៥នាទី កំលាំងអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វីរៈសេនីយ៏ទោ ធឹនស៊ឹន ដេត បានចុះបង្ក្រាប អ្នកលក់ឆ្នោត ចំនួន ៦ នាក់ព្រមទាំង សម្ភារៈសំរាប់កត់ ឆ្នោតមួយចំនួន ក្នុងនោះរួមមាន សៀវភៅ កត់ឆ្នោតចំនួន ៣ក្បាល នឹងកន្ត្រក១ អ្នកលក់ឆ្នោត ទាំង៦នាក់ នោះមានឈ្មោះ១ ខៀវស្រីមុំ ភេទស្រីអាយុ ២៥ឆ្នាំ រស់នៅ ភូមិកូបធំ សង្កាត់និមិត្ត ២ឈ្មោះ វ៉ាគឹមហៀក ភេទស្រីអាយុ ៣០ឆ្នាំ ទីលំនៅ ភូមិកូនដំរី សង្កាត់និមិត្ត ទី៣ឈ្មោះ នងភារម្យ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ទី៤ឈ្មោះអៃហំ អាយុ៥៤ឆ្នាំរស់នៅ ភូមិប៉ាលិល័យ្យ២ សង្កាត់ប៉ោយប៉ែត ទី៥ឈ្មោះលេងសុភក្ត័ ភេទស្រីអាយុ ១៩ឆ្នាំ រស់នៅ ភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នឹងទី៦ មានឈ្មោះ ជាសៀប ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅ ភូមិប៉ាលិល័យ្យ២ សង្កាតក្រុងប៉ោយប៉ែត បច្ចុប្បន្ននេះ អ្នកលក់ឆ្នោត ទាំង៦ អ្នកនោះត្រូវ កំលាំងជុំនាញព្រម្មទ័ណ្ឌ នគរបាល ក្រុងប៉ោយប៉ែត បានអោយអ្នក លក់ឆ្នោតទាំងនោះ ធ្វើកិច្ចសន្យា បញ្ឈប់ការ លក់ឆ្នោតបន្តរទៀត បើសឹនមានលើកទី២ នឹងបញ្ជូនទៅកាន់តុលាការ តាមនិត្តិវីធី របស់ច្បាប់ គួបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ០១ ខែវិ ច្ចិការ ឆ្នាំ២០១៦ លោក វីរៈសេនីយ៏ទោ ធឹនស៊ឹនដេត អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត បង្ក្រាប អ្នកលក់ឆ្នោតបាន ចំនួន ៧ ករណីហើយ បើតាមសំដី លោកអធិការ បានប្រាប់ អ្នកសារព័ត៏អនាគតថ្មីថា លោកនឹងចុះបង្ក្រាប ក្រុមអ្នកលក់ ឆ្នោត ជាបន្តទៀត ។ ដោយ អនាគតថ្មី