លោក ស៊ីម សំអាត កំពុងអង្គុយ កើបលុយ ពីពលករ ចំណាកស្រុក យ៉ាង ត្រជាក់ល្ហឹម ដោយ បានចំណូល ពីការធ្វើ បណ្ណ័ឆ្លងដែន
បន្ទាយមានជ័យ៖ ប្រជាពល រដ្ធ មានការ ត្អូញត្អែ ជាខ្លាំង ដោយ លោក ស៊ីមសំអាត គិតតែ សង្កត់ករពលករ អោយ បង់លុយ យ៉ាងថ្លៃ ហួសប្រមាណ ពី ប្រជាពលរដ្ឋ ដូចជា បណ្ណ័ចូលផ្សារថៃ ព្រមទាំង បណ្ណ័ឆ្លងដែន ដែល គេហៅថា Border Pass បើតាមប្រភព ប្រជាពលរដ្ឋ តាមបណ្តា ខេត្តផ្សេងៗ បានអោយ ដឹងថា ការធ្វើប័ណ្ណ ឆ្លងដែន នេះទម្រាំ តែបានម្តងៗ គឺត្រូវចំណាយ ច្រើនណាស់ ហើយ ក៏មាន តំម្លៃ ថ្លៃដែរ នេះបើតាម ប្រភពព័ត៌មាន បាន អោយដឹង ថាបណ្ណ័ឆ្លង ដែនសម្រាប់ ពលករ ចំណាក់ ស្រុក នោះបើប្រជាពលរដ្ឋ រស់នៅក្នុង ក្រុងប៉ោយប៉ែត ការធ្វើប័ណ្ណ ឆ្លងដែន តំរូវអោយ បង់ប្រាក់ ពីម៉ឺនរៀល សម្រាប់ អ្នកមាន អាស័យដ្ឋាន ពិតប្រាកដ នៅក្នុង ក្រុងប៉ោយប៉ែត តែដោយឡែក ប្រជាពលរដ្ឋ ដែលមក ពីបណ្តារ ខេត្តផ្សេងៗ គឺមានទៀរ តំម្លៃ ចាប់ពី៨០០បាត ទៅ ១០០០បាត ឆ្ងល់ថា រដ្ឋាភិបាល បានផ្តល់ ប្រាក់ខែ ប្រាក់របប ដល់ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ពិសេសគឺមន្ត្រីនគរបាលជាតិ ក៏បានដំឡើង ប្រាក់ខែ ជាច្រើនកន្លងមក។ តើកាទៀរយក តំម្លៃ ធ្វើលិខិតឆ្លង់ ដែន ម្តងៗនគរបាល តំរូវអោយ បង់ ១០០បាត ហើយថវិការ ទាំងនោះ គេយក ទៅណាពលរដ្ឋ មន្ត្រីរាជការ នឹងអង្គការ សង្គមស៊ីវិល បានចាត់ទុក ទង្វើនគរបាល អន្តោប្រវេសន៏ ថាជា អំពើពុករលួយ ព្រោះថវិការ ទាំងនោះ ត្រូវបានគេ ចែកគ្នា ធ្វើមានធ្វើបាន ពុំបានយក ទៅធ្វើការ អភិវឌ្ឍន៏ ប្រទេស ជាតិ ឡើយ។ រាល់ថ្ងៃនេះមានប្រជាពលរដ្ឋ រាប់រយនាក់ មកធ្វើ ប័ណ្ណឆ្លងដែន ទៅធ្វើការ នៅប្រទេស ថៃតាមរយៈ ប៉ុស្តិ៏នគរបាលច្រកទ្វា អន្តជាតិ ប៉ោយប៉ែត ចំណែកប្រជាពលរដ្ឋ កម្ពុជា ដែលមាន ប៉ាស្ព័ (Passport) ត្រូវបំពេញ បែបបទចូល ប្រទេសថៃ ដាក់តែ ៣០០បាត ទៅគឺបាន ទៅយ៉ាង ស្រួលដោយ មិនបាច់ តំរង់ជួរ ដែលភាគច្រើនគេហៅថា(VIP) ស្អីគេនោះ។លោក ឧោមយិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើ ពុករលួយ គួរណា ដាក់កម្លាំង អធិការកិច្ច មកស៊ឺប អង្កេត ក្នុងរឿងនេះ បើពុំដូចច្នោះ ទេប្រជាពលរដ្ឋ ត្រូវ រងកម្ម យ៉ាងខ្លាំង បំផុត ដោយសារ លោក ស៊ឹម សំអាត។ ដោយ អនាគតថ្មី