ផ្ទុះអំពើហិង្សា ផ្អើលពេញផ្សាត្រី ក្រុងប៉ោយប៉ែត ដោយសារតែរឿង កន្តោរទិព្វ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០២ តុលា ឆ្នាំ២០១៧ វេលាម៉ោង០១ និង៣០នាទី មានករណី ប្រព្រឹត្ត អំពើហិង្សា មួយបានកើតឡើង នៅត្រង់ចំណុច ផ្សារត្រី ស្ថិតក្នុង ភូមិប៉ាលិលេយ្យ១ សង្កាត់ក្រុងប៉ោយប៉ែត រហូតឈានដល់ ការនាំខ្លួនទៅ រកដំណោះស្រាយ នៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដោយស្ត្រី ម្នាក់ឈ្មោះ អួច ស្រីអូន អាយុ២២ឆ្នាំ និងស្ត្រីម្នាក់ទៀត ឈ្មោះ កែវ អាយុ ៥៤ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ក្រុងប៉ោុប៉ែត ដែលមាន មុខរបរ លក់ដូរក្នុងផ្សារត្រី បានវាយទៅលើឈ្មោះ ជាសីុវន អាយុ៤៧ឆ្នាំ ភេទស្រី រស់នៅស្រុក ព្រៃឈ ខេត្តកំពង់ចាម បានមកស្នាក់នៅ ក្នុងភូមិប៉ាលិលេយ្យ ១ មូលហេតុដែលបណ្តាល អោយមានការប្រើហិង្សា នេះកើតឡើង គឺដោយសារ រឿងទិញ កន្ថោរ ស្ត្រីឈ្មោះ សីុវនបានទៅទិញ កន្ថោរ ពីឈ្មោះ អូច ស្រីអូន ក្នុងតំលៃ៤០០០រៀល ហើយអោយឈ្មោះ អូចស្រីអូន ជាអ្នកលក់ កន្ថោរ នោះជូតផងរួចចាំច្រកថង់ តែអ្នកលក់ មិនព្រមជូត ដោយសារតែអ្នកលក់ មិនជូតអោយ ទើបអ្នកទិញឈ្មោះជាស៊ីុវន ដើរចេញ មិនព្រមទិញ ។ ស្រាប់តែភ្លាមនោះ ឈ្មោះអូចស្រីអូន បានរត់ទៅវ៉ៃ អ្នកទិញកន្ថោរ ពីក្រោយហើយ ក៏ប្រទូសសារ៉ាយ គ្នាបណ្តាល ធ្វើអោយបាត់ ក្រវិលពេជ្យ ១គូ តំលៃ២០០០ដុល្លា តែពុំមាន របួសស្នាម ធ្ងន់ធ្ងរទេ ដោយជនរងគ្រោះ ដែលបាត់ក្រវិល ត្រូវអោយអ្នកលក់ កន្ថោរ សងសំណង ការបាត់ក្រវិល ហើយនិងធ្វើការសុំទោស តែអ្នកប្រើអំពើហិង្សា មិនព្រម ទើប លោកធិនសឹុនដេត អធិកាដ្ឋាន នគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំរឿង បញ្ជូនបន្តរ ទៅកាន់ស្នងកា រដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៧នេះតែម្តង ។ដោយ អនាគតថ្មី

ank-news-03-10-17-01

ank-news-03-10-17-02

ank-news-03-10-17-03

ank-news-03-10-17-04

ank-news-03-10-17-05