កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ចំនួន០៣នាក់ ពាក់ពន្ធ័ករណី ជួញដូរគ្រឿងញៀន
បន្ទាយមានជ័យ ៖ ក្រោមការ ចង្អុលបង្ហាញ ពីលោក វីរសេនីយឯក បោនប៊ិន មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន បញ្ជា អោយកងកំលាំង យកចិត្តទុដាក់អោយ ខ្លាំងបំផុតនិងបង្ក្រាប នៅបទល្មើសផ្សេងៗនៅតាមមូលដ្ឋាននិងខ្សែបន្ទាត់ព្រំដែន កាលពីថ្ងៃទី ៣០កញ្ញា ឆ្នាំ២០១៧ កំលាំងមូលដ្ឋានកងរាជ អាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វើការចុះស្រាវជ្រៀវ ក្រុមជួញដូគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យស្រីប្រុសចំនួន៣នាក់ រឹបអូសបាន វត្ថុតាងម៉ាទឹកកក មានទម្ងន់១០១,៩ក្រាម និងយ៉ាម៉ាគ្រាប់ចំនួន៤០៣៣ គ្រាប់ (បួនពាន់ សាមសិបបី គ្រាប់) ជនសង្ស័យទាំង៣ ត្រូវបានបញ្ជូន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ។
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ជនសង្ស័យប្រុស.ស្រី០៣នាក់ ដែលត្រូវ ឃាត់ខ្លួន ១/.ឈ្មោះ សៀង ស្រីណែត ភេទស្រី អាយុ១៦ឆ្នាំ ២/.សៀង ហួរ ភេទប្រុស អាយុ១៨ឆ្នាំ ៣/.ឈ្មោះ ឡៃ ហួរ ភេទស្រី អាយុ៤៦ឆ្នាំ ជនសង្ស័យទាំង០៣នាក់ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ទៀតថា នៅពេលដែល ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ នោះ គឺកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា បានហើយដោយមានការ សម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ និងដោយមាន ការដឹកនាំដោយ លោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្ត ចុះបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ០៣នាក់ ក្នុងនោះស្រី០២នាក់ និងដកហូតវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទឹកកកចំនួន០១ថងធំទម្ងន់១០១,៩ក្រាម និងយ៉ាម៉ាចំនួន២០ថង់ ស្មើ៤០៣៣គ្រាប់ និងជញ្ជីងថ្លឹងថ្នាំញៀន០១, ម៉ូតូ0១គ្រឿង ទូរស័ព្ទដៃ០២គ្រឿង គ្រាប់អាប៉ោង០៤គ្រាប់ កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដោយមានការណែនាំ ខ្ពស់ពីសំណាក់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ក៏ដូចមានការណែនាំ ពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានដាក់វិធានការដល់កម្លាំង កងរាជអាវុធហត្ថត្រូវ លុបបំបាត់ ការជួញដូរ រក្សាទុក ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ឲ្យអស់ផងដែរ។
លោកបានបញ្ចាក់ទៀតថា ករណីខាងលើនេះ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់ និងដកហូតវត្ថុតាង ថ្នាំញៀនទាំងអស់នេះ បច្ចុប្បន្ន ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេតបន្ទាយមាបជ័យ ដើម្បីចំណាតការតាមនីតិវិធីរបស់ច្បាប់៕ ដោយ អនាគតថ្មី