សមត្ថកិច្ចឃាត់ខ្លួន ស្ត្រីជនជាតិឡាវម្នាក់ បន្ទាប់់ពីបែកគំនិត ធ្វើសកម្មភាព ជួលម៉ូតូឌុបហើយប្លន់

ខេត្តរតនគិរី ៖ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនជាតិឡាវ ម្នាក់បន្ទាប់់ ពីបែកគំនិត ធ្វើសកម្មភាពជួល ម៉ូតូឌុបហើយប្លន់ មិនបានសំរេចហេតុការណ៍នេះ បានកើតឡើង កាលពីវេលម៉ោង ១២៑:៣០នាទី ថ្ងៃត្រង់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវ លំ១ខ្សែស្ថិតនៅ ភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃខេត្តរតនគិរី។

សេចក្តីរាយការណ៍ ពីសម្ថកិច្ចបានអោយដឹងថា ស្ត្រីដែលជាជនសង្ស័យ មាន ឈ្មោះ ផាន់ សុីណា ភេទស្រីអាយុ២០ឆ្នាំ ជនជាតិឡាវមុខរបរមិនពិតប្រាកដ រស់នៅ ភូមិប៉ាក់កាឡាន់ ឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ។ ចំណែកជនរង គ្រោះឈ្មោះ អ៊ុំ នីភេទប្រុស អាយុ៥០ឆ្នាំជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិ១សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដែលជាម្ចាស់ ម៉ូតូហុងដាឌ្រីមc125 សេរីឆ្នាំ2016 ពណ៌ខ្មៅពាក់ស្លាក លេខរតនគិរី1B-4715ខាងលើ។

សម្ថកិច្ចបានបន្តថា ជនសង្ស័យបាន ជួលម៉ូតូឌុបក្នុងតំលៃ (៣មុឺនរៀល) ចេញពីក្រុងបានលុង ឆ្ពោះទៅស្រុកវើនសៃ ដល់កន្លែងផ្លូវ ស្ងាត់ក៏ធ្វើសកម្មភាព ប្លន់តែម្តងដោយ យកកាំបិត ចុងស្រួចចេញ ពីកាបូបស្ពាយ រូចចាក់ត្រង់កញ្ជឹង ករទៅលើជនរង គ្រោះបណ្តាល ឲ្យរបួសធ្ងន់ហូរឈាម ស្រោចពេញខ្លួន នឹងម៉ូតូ ហើយជនរងគ្រោះ បន្តជិះម៉ូតូរត់ បានចម្ងាយប្រហែល១៦គីឡូម៉ែត្រ ដោយសារឈាម ហូរច្រើនពេក ក៏ឈប់ហើយ ក៍ស្រែក ហៅ អ្នកភូមិដើម្បី អោយជួយរក រថយន្ដសង្គ្រោះ យកមកមន្ទីរពេទ្យ បង្អែកខេត្ត ហើយនិងរាយការណ៍ មកសមត្ថកិច្ចភ្លាមៗ តែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាល ខេត្តសហការណ៍ ជាមួយកម្លាំងអធិការ នគរបាលស្រុកវើនសៃ បានចុះធ្វើការ ស្រាវជ្រាវរហូត ដល់ម៉ោង៣-៣០នាទី ថ្ងៃដ៍ដែល ក៍បានឃាត់ខ្លួនជន សង្ស័យនៅចំណុច ភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

ក្រោយឃាត់ខ្លួន ជនសង្ស័យសមត្ថកិច្ច ដកហូតបាន កូនកាំបិតចុង ស្រួចមួយស្បែក ជើងជនសង្ស័យ២គូរ ខណៈពេលឃាត់ខ្លួនស្ត្រី ដែលជាមេចោរប្លន់នោះ សមត្ថកិច្ចស្រុកវើនសៃ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីកសាងសំណុំរឿងតាម និតិវិធីបន្ត៕ ដោយ. ឡុង សារេត

ank-news-03-10-17-13

ank-news-03-10-17-15

ank-news-03-10-17-16

ank-news-03-10-17-17

ank-news-03-10-17-18

ank-news-03-10-17-19

ank-news-03-10-17-20