កំលាំងប៉ុស្តិ៍នគបាល សង្កាត់និមិត្ត នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បង្រ្កាបបាន ជនសង្ស័យ ដែលសេព និងចែកចាយគ្រឿងញៀន

បន្ទាយមានជ័យ ៖ ថ្ងៃទី ១៣ ខែវិច្ឆកា ឆ្នាំ២០១៧ កលាំងប៉ុស្តិ៍នគបាល សង្កាត់និមិត្ត នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានចុះល្បាត តាមដងផ្លូវ ក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ក្នុងខណ:ពេល ដែលកំលាំនគរបាលចុះ មកដល់ខាងលិចសាលារៀន ដុងអារញ្ញ ប្រហែល២០០ម៉ែត្រ ហើយបានចូល ទៅដល់ផ្លូវលំ ខាងជើង ប្រទះឃើញខ្ទម១ នៅក្នុងស្រែ ហើយក៏បានចូល ទៅមើល ពេលនោះជនសង្ស័យ បានរត់ចេញ ពីខ្ទម ដោយមានការសង្ស័យ សមត្ថកិច្ច ក៏ហៅមកសាកសួរ ហើយជនសង្ស័យ បានប្រាប់ថាមានគ្រឿងញៀន ម្សៅស ថ្លាចំនួន ៥កញ្ចប់ ហើយនិងមាន ១កញ្ចប់ធំ និង ៤ កញ្ចប់តូច ទៀតនៅនិងរបា រោង។ ជនសង្ស័យ ឈ្មោះ សុង សារ៉ាយ ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅក្នុ ភូមិដុង អារញ្ញ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ត្រូវបានបញ្ជូនមក អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ត្រូវកំលាំងមន្ត្រីជំនាញ សាកសួនិងស្រាវជ្រៀវ បន្តរ នៅវេលាម៉ោង ០និង៤៥នាទី ថ្ថៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៧ បានឃាត់ខ្លួន ជនសង្ស័យ ជួញដូគ្រឿងញៀន បានម្នាក់ទៀត ឈ្មោះ ស៊ុឹមឌីណា ភេទស្រី អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិ មិត្តភាព សង្កាត់ក្រុងប៉ោយប៉ែត ដកហូតវត្ថុតាង បានគ្រឿងញៀន ម្សៅសថ្លា ១កញ្ចប់ថង់តូច កិបមាត់ ទូរសព្ឌ័អិនចុចពិល ២គ្រឿង ជនសង្ស័យ ត្រូវបាន លោក វីរសេនីយ៍ ឯក ធិនស៊ុឹនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កំពុងធ្វើការសាកសួរបន្តរ នៅអធិកាដ្ឋាន នគរបាលក្រុប៉ោយប៉ែត ។ ដោយ អនាគតថ្មី

poipet-ank-news-15-11-17-3

poipet-ank-news-15-11-17-5

poipet-ank-news-15-11-17-7

poipet-ank-news-15-11-17-8