ប្រជាពលរដ្ឋ-ឃុំញ៉ាង ខេត្តរតនគិរី បានចោទទៅលើ លោក ណុប សុផាន(ហៅវែន) មេបញ្ជាការមូលដ្ឋានកងទ័ព តំបន់ប្រតិបត្តិការ សឹករង និងលោក ធី នាយប៉ុស្តិ៍នគបាល ការពារព្រំដែនគោក លេខ 203 ថាបានបើកដៃ អោយជនជាតិវៀតណាមចូលកាប់ឈើខុសច្បាប់

ខេត្តរតនគិរី ៖ កាលពីពេលថ្មីៗ នេះលោក ណុប សុផាន (ហៅវែន) មេបញ្ជាការ មូលដ្ឋានកងទ័ព តំបន់ប្រតិបត្តិការ សឹករង ខេត្តរតនគិរីចំណុចភូមិចងឃុំញ៉ាង និងលោក ធី នាយប៉ុស្តិ៍ នរគបាលការពារ ព្រុំដែនគោកលេខ 203 នៃខ្សែបន្ទាត់ ក្រវ៉ាត់ព្រំដែន ចំណុចភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស រងការចោទពីប្រជាពលរដ្ឋ-ឃុំញ៉ាងថា បានបើកដៃ ហើយមិនបង្ក្រាប ជនជាតិវៀតណាម ដែរបានចូលមកកាប់យកឈើ ប្រភេទឈើ (ស្រឡៅ-នាងនួន) ក្នុងព្រៃភូមិចង និងដឹកជញ្ជូនឈើ យ៉ាងគរគ្រឹក គរគ្រេង តាមរយៈរថយន្ត និងម៉ូតូដឹកឈើជាដើម។

ក្រុមប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ-ឃុំញ៉ាង បានលើកឡើងថា មួយរយៈពេលនេះ ពួកគាត់បានសម្គាល់ ឃើញថា ឃើញមានជនជាតិវៀតណាម ចូលមកអារ រំលំឈើ និងទិញឈើ នៅចំណុចផ្លូវក្រវ៉ាត់ព្រុំដែន ក្បែបង្គោលព្រុំដែនលេខ 19/4 ភូមិចង។ ប្រជាពលរដ្ឋបានបន្តទៀតថា នៅចំណុចផ្លូវលំ ភូមិចងបច្ចុប្បន្ន ក្រុមឈ្មួញជនជាតិវៀតណាម កំពុងសូកប៉ាន់ លុយឲ្យសមត្ថកិច្ច ដើម្បីជាថ្នូ និងការមិនបង្ក្រាប បទល្មើសព្រៃឈើ និងការដឹកជញ្ជូនឈើឆ្លងដែន ទៅវៀតណាម តាមផ្លូវ ក្រវ៉ាត់ព្រុំដែនលេខ 19/4 នៅចំណុចភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខាងលើនេះ។

ជាក់ស្តែងកាល ពីរសៀលថ្ងៃទី14 ខែវិច្ឆិកាថ្មីៗ នេះគេបាន ប្រទះឃើញ ជនជាតិវៀតណាម កំពុងអាររំលំឈើ នៅតាមបន្ទាត់ផ្លូវព្រុំដែន ចំណុចបង្ក្រោលព្រុំដែន 19/4 ភូមិចងឃុំញ៉ាង ដែលមានជនជាតិវៀតណាម ជាច្រើននាក់ កំពុងអាររំលំឈើ និងជ្រៀកឈើ នៅចំណុច ខាងលើនោះ ហើយជាក់ស្តែង ក៍មានថៅកែស្រីឈ្មួញឈើ ជនជាតិវៀតណាម 2នាក់ ចូលមកទឹកដីខ្មែរ ទិញឈើឆ្លងដែន ដោយគ្មានអត្តសញ្ញាណ និងលិខិតឆ្លងដែនអ្វីឡើយ។

ចំណែកលោក ណុប សុផាន (ហៅវែន) មេបញ្ជាការមូលដ្ឋានកងទ័ព តំបន់ប្រតិបត្តិការ សឹករង (រតនគិរី) ភូមិ ចង និងលោក ធី នាយប៉ុស្តិ៍នរគបាល ការពារព្រុំដែនគោកលេខ 203 ភូមិចងឃុំញ៉ាង ជុំវិញករណីពាក់ព័ន្ធ ជនជាតិវៀតណាម មកកាប់ទន្ទាន យកឈើប្រភេទឈើ (ស្រឡៅ-នាងនួន) នៅចំណុចភូមិចង ឃុំញ៉ាងខាងលើនេះ ភ្នាក់ងារយើងមិនអាច សុំការបំភ្លឺបានទេ ព្រោះ ប្រព័ន្ធទូរស័ព្ទរបស់លោក មិនអាចទំនាក់នង់បាន។

ទោះជាយ៉ាងណាក្តី ពាក់ព័ន្ធករណីខាងលើនេះ លោក ខេង សានិត អភិបាល នៃគណៈអភិបាល ស្រុកអណ្តូងមាស ពាក់ព័ន្ធជនជាតិវៀតណាម អាររំលំយកឈើ នៅចំណុចភូមិចង ឃុំញ៉ាងស្រុកអណ្តូងមាស ខាងលើ នេះលោកបានថ្លែង បញ្ជាក់ប្រាប់អោយ ក្រុមការងារ អនាគតថ្មីយើង ដឹងថា កាលពីចុងសប្តាណ៍នេះថា លោកអោយមន្ត្រីលោក ចុះត្រួតពិនិត្យសិន បើមានការកាប់រំលំ យកឈើពិតប្រាកដមែនលោកថា លោកនិងមានវិធានការ ទៅលើសមត្ថកិច្ច ដែលមានតួនាទីឈរ ជើងចាំយាម នៅចំណុចព្រុំដែនខាងលើនេះ៕ ដោយ. ឡុង សារេត ក្រុមការងារខេត្តរតនគិរី
raktanakiry-ank-news-15-11-17-4

raktanakiry-ank-news-15-11-17-3

raktanakiry-ank-news-15-11-17-2