សិក្ខាសាលា សហពន្ធ័បណ្តាញផ្សព្វផ្សាយព័ត៌មានអាស៊ាន (UMA) ជាង១០០នាក់ ចំនួន៤ប្រទេស ស្តីពីលទ្ធផលកិច្ចសហការ និងកិច្ចការងារបន្ត
ខេត្តសុរិន្ទ ៖ ក្រុមអ្នកសារព័ត៌មាន ៤ប្រទេស ដែលមានចំនួនសមាជិក និង គណ:កម្មាធិកា ជាង១០០នាក់ ត្រូវបានជំនួបនៅក្នង អង្គប្រជុំ មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសណ្ឋាគា ពេជ្រកាសេន ខេត្តសុរិន្ទប្រទេសថៃ ដែលមានការ ចូលរួមពីថ្នាក់ដឹក នាំសំខាន់ៗ របស់ សហព័ន្ធបណ្តាញ ផ្សព្វផ្សាយ ព័ត៌មានអាស៊ាន ជាច្រើនរូប មកពីកម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ក្នុងនោះមាន លោក ប្រាស៊ីុត សែនរុងរឿង អគ្គលេខាធិការ UMA ប្រចាំប្រទេថៃ លោក សុខសុវណ្ណ អគ្គលេខាធិការងប្រចាំ ប្រទេសកម្ពុជា ព្រមទាំងគណៈ ប្រត្តិភូសំខាន់ៗ ជាច្រើនរូបទៀត ក្រោមអធិបតីភា ឯកឧត្តម អភិបាលខេត្តរង ខេត្តសុរិន្ទ គឺលោក ផនផុត បណ្ឌិតយ៉ានុរ៉ាក។
កិច្ចប្រជុំនេះ បានលើកឡើងនូវកិច្ចការ សំខាន់ៗ របស់ UMA ដែលបានធ្វើកន្លងមក ព្រមទាំងបានចងក្រង និងការអភិវឌ្ឍន៍ នៃប្រទេសអាស៊ាន ដើម្បីសន្តិភាព និងកិច្ចសហប្រត្តិការ ផ្នែកវិស័យសារព័ត៌មាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ក្នុងនោះផងដែរ លោក អភិបាលរង ខេត្តសុរិន បានមានប្រសាសន៍ ស្តីពីបញ្ហា ច្រកជាំស្រងាំ ខេត្ត ចន្ទ័បុរី និខេត្តត្រាត កាលពីខែមុននេះគឺ មានការបើក គ្រុប ទេសចរណ៍ ទៅប្រទេសឡាវ ខេត្តសុរិន្ទ មានស្រុក កាប់ជឿង ជាប់និងព្រំដែន ប្រទេសកម្ពុជា ហើយនិងមានគម្រោង រៀបចំដឹកជញ្ជូន ពីខេត្តសុរិន្ទ ទៅខេត្តសៀមរាប ហើយក្នុងពេលនោះផងដែរ អាជ្ញាធរ ខេត្ត កំពុងធំ និងរៀបចំ មណ្ឌុលទេសចរណ៍ រវៀងខេត្តនិងខេត្ត ជាពិសេស នៅពេលនេះ អាជ្ញាធរខេត្ត កំពុងតែ រៀបចំសម្រួល ដល់អ្នកជម្ងឺ ដែលបានមកព្យាបាល នៅខេត្តសុរិន្ទ ហើយនិងរៀបចំចាត់បញ្ជូន ទៅរក្សារបន្តរ នៅពេទ្យធំៗទៀត។
នៅក្នុងកំឡុងពេលនេះ គឺអាជ្ញាខេត្ត សុរិន្ទ កំពុងតែសហការ ជាមួយសមត្ថកិច្ច នៃប្រទេសទាំង២ ដើម្បីជួយទប់ស្កាត់នៅការជួញដូមនុស្ស មិនថាប្រទេសណាទេ អោយតែនៅក្នុងប្លុកអាស៊ាននេះ គឺមានការសាមគ្គីគ្នា និងសុំអោយសហព័ន្ធ បណ្តាញផ្សព្វផ្សាយ អាស៊ាន ជួយនាំគ្នាផ្សព្វផ្សាយ នៅសកម្មភាពល្អៗ របស់ខេត្តនិមួយៗ និងប្រទេសនិមួយៗ អោយបានជ្រាបជាព័ត៌មាន។ ដោយ អនាគតថ្មី