News-01
News-02
News-03
ចុះ MOU សមាគមន៏
លោក គាត់ហ៊ុយ
លោកឧត្តមសេនីយ៍ត្រី អ៊ីចំរើន
Thai-training
រដ្ឋបាលក្រុងប៉ោយប៉ែត
សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន
សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន1
10
កូរ៉េនិងកម្ពុជាក្រុងប៉ោយប៉ែត
congratulation bongsey
Ceremony of Graduation
លោកសេង រាជសី ទទួលសញ្ញាបត្រ
អំណោយ លោកអភិបាលក្រុងប៉ោយប៉ែត
លោកភោគ លន់
លោក អធិការក្រុង
សប្បុរសជនក្រុងប៉ោយប៉ែត
ចែកអំណោយខេត្តរតនគិរី
លោកបេន ដាវីដ
បេនដាវីដ
អំណោយជូនជនក្រីក្រ
Anakuthmey Team
OM reatry-01
Om reatry-02

ស្រីមានចរិតប្រុសម្នាក់ បានបង្កអំពើហិង្សា យ៉ាងសាហាវទៅលើស្ត្រីរងគ្រោះម្នាក់ ព្រមទាំងសំឡុតយកលុយ និងបង្ខំអោយជក់គ្រឿងញៀន

បន្ទយមានជ័យ ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ង១២យប់ មានផ្ទុះអំពើហិង្សា មួយកើតឡើង នៅបន្ទប់ជួល ដែលស្ថិតនៅក្នុងភូមិអូរជ្រៅ សង្កាត់ និងក្រុងប៉ោយប៉ែត ជនដៃដល់មានឈ្មោះ  ហ៊ុម លក្ខណា ហៅ( លក្ច័) អាយុ២៧ឆ្នាំ ភេទស្រី តែងខ្លួនជាប្រុស ស្នាក់នៅក្នុង ភូមិអូរជ្រៅ សង្កាត់ក្រុងប៉ោយប៉ែត មុខរបរ ជាកម្មករ។ ជនដៃដលបានធ្វើសម្មភាពវ៉ៃដំ ទៅលើជនរងគ្រោះ ដែលមានឈ្មោះ វ៉ាវិចិត្ត អាយុ៣១ឆ្នាំ ភេទស្រី មុខរបរ ជាកម្មករដូចគ្នា។

ក្នុងករណី ផ្ទុះនូវ អំពើហិង្សានេះ បានបណ្តាលអោយ ជនរងគ្រោះ របួសហើមភ្នែក និងហើមមុខដូចហ៊ីង ក្រោយមកទៀត ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ភ្លាមៗនោះ លោកអធិការ ធិនស៊ឹនដេត បានបញ្ជាកំលាំង ចុះទៅអន្តរាគមន៍ ភ្លាមៗផងដែរ ហើយក៏បានធ្វើការ ឃាត់ខ្លួន ជនដែលបានបង្ករអំពើហិង្សានោះតែម្តង។

គួសបញ្ជក់ផងដែលថា មូលហេតុដែលនាំអោយផ្ទុះនូវ អំពើហិង្សា នោះគឺដោយសារតែ ឈ្មោះ ហ៊ុម លក្ខណា បានវាយសំឡុត យកលុយ ពីជនរងគ្រោះ ចំនួន ១០០០បាត ហើយព្រមទាំង បង្ខំអោយជនរងគ្រោះ ជក់គ្រឿងញៀន ថែមទៀត ក្នុងនោះផងដែរសមត្ថកិច្ច បានរឹបអូស សម្ភារ ជក់គ្រឿងញៀន មួយចំនួនទៀត បច្ចុប្បន្ន នេះ លោកវីរៈសេនីយ៍ឯក ធឹន សុឹនដេត អធិករដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានរៀបចំសំណុំ ឯកសារ បញ្ជូនបន្ត ដើម្បីចំណាត់ការ ទៅតាមនីតិវិធីនៃច្បាប់។ ដោយ អនាគតថ្មី

poipet-ank-news-08-12-17-4

poipet-ank-news-08-12-17-1

poipet-ank-news-08-12-17-2

poipet-ank-news-08-12-17-3