ពិធីប្រកាស់ផ្ទេរភារកិច្ច ចូលកាន់មុខតំណែង អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមនជ័យ

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ  ឆ្នាំ ២០១៧ មានការប្រកាសពិធី ចូលកាន់ នៅមុខតំណែង អភិបាលនៃគណៈ អភិបាល ក្រុងប៉ោយប៉ែត ក្រោមអធិបតី ភាព ឯក ឧត្តម សួនបវរ អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ លោក អភិបាលស្រុកអរញ្ញ ឯក ឧត្តម លោកជុំទាវ មន្ត្រីរាជការ គ្រប់ស្ថាប័ន អាជីវករ ពាណិជ្ជករ ជាច្រើន អ្នកទៀត។

លោក សាន ស៊ានហូ អតិត លោកជាអភិបាល ស្រុកអូរជ្រៅ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តំឡើងឋានៈ អោយមកកាន់ មុខតំណែង ជាអភិបាលនៃគណៈ អភិបាល ក្រុងប៉ោយប៉ែត ហើយ អតិត លោក អភិបាលក្រុងប៉ោយប៉ែត ចាស់ គឺលោក ង៉ោ ម៉េងជ្រួន ត្រូវបាន រាជ រដ្ឋាភិបាល តំឡើងឋានៈ ចូលកាន់មុខតំណែង ជា អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ។

គួសបញ្ជាក់ផងដែថា ថ្នាក់ដឹកនាំទាំងពីររូបខាងលើនេះ គឺសុទ្ធសឹងតែជាអ្នកស្ថាបនា និងអភិវឌ្ឍន៍ ជូនប្រជាពលរដ្ឋ នៅកន្លែងណាដែលមានការលំបាក សម្រាប់ប្រជាពលរដ្ឋ គឺតែងតែមាន វត្តមាន លោកទាំង ពីរ នៅតាមតំបន់ ដែលគ្រប់គ្រោង រៀងខ្លួន។

ក្នងនាេះផងដែរ លោក សានស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ថ្មីនេះ បានសន្យាថា លោកនិងរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយ ផ្លូវជាតិលេខ ៥ ចំណុចរង្វង់មូល ច្រកទ្វាអន្តរជាតិ ប៉ោយប៉ែត ដូចជារទេះលក់ដូតាមចញ្ចើមផ្លូវ រថយន្ត តាក់ស៊ុី ដែលឈប់ រញេរញៃ ឈប់ចត់លក់ដូរ ឈប់ចល័ត មួយទៀត បរិស្ថាន នៅតាមដងផ្លូវ ត្រូវបាញ់ទឹកលាងសំអាត មិនអោយដីហុយ ជៀស វៀង កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ដោយយថាហេតុ ។

ម៉្យាងវិញ ទៀតពាក់ពន្ធ័ នឹងករណីសំរាម លោក សានស៊ានហូ បានបញ្ជក់ថា ក្រុមហ៊ុន ប្រមូលសំរាម ត្រូវធ្វើយ៉ាងណា រៀបចំសេវាកម្មដឹកជញ្ជូន អោយទាន់ពេលវេលា កុំអោយកក់ស្ទះ បើខ្វះឡានត្រូវថែមឡាន ព្រោះកាលណាបើធ្វើមិនកើត មានគេធ្វើ កុំអោយសំរាម គរចោលស្អុយរលួយ ជះក្លិនមិនល្អ នៅតាមដងផ្លូវ សាធារណៈ ប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលគេចូលមកធ្វើដំណើរកំសាន្តមកកាន់ប្រទេសយើង តាមរយៈច្រកទ្វាអន្តរជាតិប៉ោយប៉ែត។ ដោយ អនាគតថ្មី

poipet-ank-news-11-12-17-00

poipet-ank-news-11-12-17-01

poipet-ank-news-11-12-17-02

poipet-ank-news-11-12-17-03

poipet-ank-news-11-12-17-04

poipet-ank-news-11-12-17-05

poipet-ank-news-11-12-17-06

poipet-ank-news-11-12-17-07

poipet-ank-news-11-12-17-08

poipet-ank-news-11-12-17-09

poipet-ank-news-11-12-17-10

poipet-ank-news-11-12-17-11

poipet-ank-news-11-12-17-12

poipet-ank-news-11-12-17-13

poipet-ank-news-11-12-17-14

poipet-ank-news-11-12-17-15

poipet-ank-news-11-12-17-16

poipet-ank-news-11-12-17-17

poipet-ank-news-11-12-17-18

poipet-ank-news-11-12-17-19

poipet-ank-news-11-12-17-20