កំលាំងអធិកាដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បង្ក្រាបគ្រឿងញៀន

បន្ទាយមានជ័យ ៖ នៅថ្ងៃទី ១៤មករា ឆ្នាំ២០១៨ កំលាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវីរសេនីយ៍ ឯក ធិនស៊ុឹនដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកងកំលាំងចុះ បង្ក្រាប គ្រឿងញៀន ១កន្លែង ស្ថិតនៅ តាមផ្លូវរថភ្លើង ត្រង់ចំណុច ភូមិ អូជ្រៅ សង្កាត់ក្រុងប៉ោយប៉ែត ឃាត់ខ្លួន បុរសវ័យចំណាស់ម្នាក់ ឈ្មោះ ចាន់ពុយ អាយុ ៦១ឆ្នាំ រស់នៅក្នុងភូមិ អូរជ្រៅ សង្កាត់ក្រុងប៉ោយប៉ែត នៅ ក្នុង ប្រតិប័ត្តការ ចុះបង្ក្រាបនោះ សមត្ថកិច្ច រឹបអូសបានវត្ថុតាង ម្សៅក្រាមសរថ្លា ២២ថង់តូច ទូរសព្ឌដៃ១គ្រឿង ដបកែឆ្នៃសម្រាប់ជក់ ២ ដែកកេះ ១៤ បំពុងទុយយោ១ដុំ បំពុងកែវ៤ កន្ត្រៃ២ និងថង់ផ្កាស់ស្ទិច សម្រាប់ច្រកថ្នាំមួយចំនួន បច្ចុប្បន្ននេះ កំលាំងជំនាញ និងលោកវីរ:សេនីយ៌ឯក ធិនស៊ុឹនដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត កំពុងស្រាវជ្រាវបន្តរ។ ដោយ អនាគតថ្មី

poipet-ank-news-16-01-2018-3

poipet-ank-news-16-01-2018-3

poipet-ank-news-16-01-2018-4