លោក ស៊ាន ស៊ីុណាត ប្រធាន សាខាកាំកុងត្រូល បន្ទាយមានជ័យ បានដឹកនាំមន្ត្រីកាំកុងត្រូល ចុះពន្យល់ ណែនាំដល់ សិស្សានុសិស្ស ពីបញ្ហាទំនិញ ឬចំណីអាហារ ដែលប៉ះពាល់ ដល់សុខភាព

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោក ស៊ានស៊ីុណាត ប្រធានសារខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ និងលោក ហុងលាង បានដឹកនាំមន្ត្រីកាំកុងត្រូលជាច្រើនរូប រួមទាំងនគរបាលសេដ្ឋកិច្ច ខេត្តនិងលោកគ្រូសិស្សានុសិស្ស នៅក្នុង វិទ្យាល័យ ជប់វ៉ារី សរុប ជិត ៥០០នាក់ ដែកស្ថិតក្នុង ភូមិឃុំជប់ វ៉ារី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងនោះផងដែរ លោក ស៊ាន សីុណាត ប្រធានសាខាកាំកុងត្រូល បានលើកឡើងក្នុង ក្នុងការផ្សព្វផ្សាយ ពន្យល់ណែនាំដល់សិស្សានុសិស្សថា ដោយមានការសំណូមពរ ពីបងប្អូនប្រជាពលរដ្ឋ មួយចំនួនក្នុង ខេត្តបន្ទាយមានជ័យ បានលើកឡើងថា មួយរយ: កន្លងទៅនេះ មានក្មេងមួយចំនួនមានក្អក រាគរុះ ហើយក្មេងខ្លះទៀតគ្រុនក្តៅ ទើបលោកដឹកនាំ មន្រ្តីកាំកុងត្រូល ចុះពន្យល់អប់រំផ្សព្វផ្សាយ ដល់សិស្សានុសិស្ស ទាំងអស់អោយបានយល់ ព្រមទាំងអោយបានដឹង ដល់ពលរដ្ឋ ទាំងអស់រស់នៅក្នុង ខេត្តបន្ទាយមានជ័យ មន្ត្រីកាំកុងត្រូលបានលើកឡើង ពីផលិទ្ធផល មួយចំនួន ដូចជាម្ហូបអាហារ វេចខ្ចប់ស្រាប់ លក្ខណ័តម្រូវ ជាធរមាន នៃស្លាក មានជាដូចជា ឈ្មោះមុខទំនិញ ឈ្មោះ អាស័យដ្ឋានអ្នកទទួលខុសត្រូវ លើផលលិទ្ធទ្ធផល អ្នកផលលិទ្ធ អ្នកវេចខ្ចប់ ឬអ្នកធ្វើពាណិច្ចកម្ម ប្រភព បរិមាណ និងទម្ងន់ចំណុះ ។ លេខឡូថ្ងៃផុតកំណត់និងការប្រើប្រាស់ ថ្ងៃផលិត គ្រឿងផ្សំ អាត្រាអាកុល វិធីប្រើប្រាស់ ( ប្រើសិនបើចាំបាច់ ) លិខិតអនុញ្ញាតិ របស់ស្ថាប័នមានសមត្ថកិច្ច មុនដាក់ចរាចរណ៍ ( បើមានលក្ខណ័តម្រូវ និងផលិទ្ធផលដែលនៅក្នុងស្រុក) ស្លាកសញ្ញាសុវត្ថិភាព ឬស្លាកសញ្ញាស្តង់ដាផ្សេងៗ លក្ខណ័អនាម័យ និងការដាក់តាំងលក់។

លោក ស៊ានស៊ីុណាត បានបន្តរទៀតថា អោយប្រុងប្រយ័ត្នទំនិញមួយចំនួន ដូចជា កំប៉ុង មានច្រេះ ស៊ី ប៉ោងកំពិត ហួសការបរិច្ឆេត គ្មានស្លាកសញ្ញាត្រឹមត្រូវ ក្លែងបន្លំូ គុណភាព ការដាក់តាំងលក់ គ្មានអនាម័យ រុយរូម មានធូលីដី និងកាកសំណល់ផ្សេងៗ ការដាក់លក់ផលលិទ្ធផល ផលគីមី មាន( សាប៊ូ ជីសប្បកម្ម ថ្នាំសំលាប់សត្វល្អិត) ការដាក់តាំងលក់ផ្ទាល់់ដី ជិតលូទឹកស្អុយ កន្លែងមានភក់ជ្រាំ ។ល។ចំពោះ ទំនិញដែលមានការប្រុងប្រយ័ត្ន ការប្រើប្រាស់ជាតិគីមី ដែលត្រូវហាមឃាត់ ធ្វើអោយមានពណ៌ ស ស្រស់ ការប្រើប្រាសជាតិគីមីធ្វើអោយស្វិត ស្រស់ឆើតទាក់ភ្នេក និងការប្រើប្រាស់ជាតិគីម ដែលធ្វើអោយសាច់ស្រស់ ទុកបានយូ អំបិលដែលគ្មានជាតិអីុយ៉ូត បណ្តាលអោយមានជម្ងឺផ្សេងៗ កម្មវិធីនេះត្រូវបានបញ្ចប់នៅម៉ោង ១១ថ្ងៃត្រង។ ដោយ អនាគតថ្មី

poipet-ank-news-17-01-2018-2

poipet-ank-news-17-01-2018-3

poipet-ank-news-17-01-2018-4