ប្រជាពលរដ្ឋថា ប្រជាការពារភូមិលោម ឃុំម៉ាលិក មួយរូបយកសំលៀកបំពាក់ នគបាលពាក់ បន្លំភ្នែកប្រជាពលរដ្ឋ ដាក់បារាស នៅក្បាលស្ពាន ចាំជំរិតទារប្រាក់ពីពលរដ្ឋ ដឹកដំឡូងមីឆ្លងកាត់

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ ពីក្រុមប្រជាពលរដ្ឋថា សមត្ថកិច្ច និងបញ្ជាការពារ ភូមិលោម ឃុំម៉ាលិក មួយរូបយកសំលៀកបំពាក់ នគរបាលពាក់បន្លំភ្នែក ប្រជាពលរដ្ឋ ដាក់បារាស ក្បាលស្ពាន ចាំជំរិតទារប្រាក់ពីពលរដ្ឋដែល ដឹកដំឡូងមីឆ្លងកាត់។

សេចក្តីរាយការណ៍ បានបញ្ជាក់ ឲ្យដឹងទៀតថា បារាស កុងត្រូលជរជុះ នៅចំណុចក្បាលស្ពានភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាសខាងលើនេះ ក្រុមបន្លំខ្លួនជា សមត្ថកិច្ច បានដាក់បារាស កុងត្រូលជរជុះ ជំរិតយកលុយ ពីប្រជាពលរដ្ឋ ដឹកកសិផល ជាយូណាស់ មកហើយ ជាក់ស្តែងកាល ពីវេលាម៉ោង០៧.៣០នាទីក្បាល ព្រលប់ថ្ងៃទី២១ ខែមករាឆ្នាំ២០១៨ យប់  មានប្រជាការពារភូមិលោម ឃុំម៉ាលិកមួយរូបស្លៀកពាក់ ឯកសណ្ឋាន ជាមន្ត្រីនគរបាល ដាក់បារាស ឈរចាំរាប់ក្បាល រថយន្ត ដឹកកសិផល ហើយជំរិត ទារប្រាក់ពីក្រុមប្រជាពលរដ្ឋក្នុង ១រថយន្ត៥000រៀលជាកំហិត។

លោក សុ វ័ណ្ណធឹន (ហៅគើន) អធិការនគរបាលស្រុក អណ្តូងមាស ពាក់ព័ន្ធ ករណីមន្ត្រីក្លែងបន្លំ ដោយមិនមានអត្តសញ្ញាណ ច្បាស់លាស់ ខាងលើ លោកបានថ្លែង ដោយមិនទទួលស្គាល់មន្ត្រី រូបនេះលោកបាន បញ្ជាក់ បន្ថែមទៀតថាលោកមិនបានដឹងពីរឿងនេះទេ តែលោកថារឿងនេះពាក់ព័ន្ធ និងអធិការ រង១រូប ឈ្មោះហង្ស វុធធឹន ជាអធិការរង ស្តីទីប្រចាំការ នៅទីនោះចំណែក លោកឡើង ទៅប្រជុំនៅក្រសួងឯភ្នំពេញឯណ្ណោះ។

ចំណែកលោក ហង្ស វុធធឹន អធិការរងនគបាលស្តីទី ប្រចាំស្រុកអណ្តូងមាស ជុំវិញករណីប្រជាការភូមិស្លៀ កពាក់ឯកសន្ថានជាមន្ត្រីនគបាល ដាក់បារាសជំរិតយក លុយពីក្រុមប្រជាពលរដ្ឋ ដែលដឹកជញ្ជូន កសិផលឆ្លង កាត់នោះលោកបានអោយ ក្រុមការងារអនាគតថ្មី ដឹងនៅម៉ោងមុននេះបន្តិចថា កម្លាំងសមត្ថកិច្ច ទាំងនេះគឺលោកឲ្យទៅ ជួយជួសជុលស្ពានដែក មានការបាក់ខូច នៅទីនោះហើយលុយ ដែលប្រជាជន ឲ្យពួកគេនោះគ្រាន់ តែជាលុយមួយចំនួនសម្រាប់ ឲ្យបាយទឹកដល់ពួកគេតែប៉ុណ្ណោះ បើគ្រានតែយកលុយបន្តិចបន្តួច រាយការណ៍ធ្វើឲ្យបែករឿងពួកគេ និងទុកស្ពានដែលខូចនោះចោលតែម្តង ដោយមិនជួសជុល អោយពលរដ្ឋឡើយ។

ទោះជាយ៉ាងណាក្តីលោក ខេង សានិត អភិបាលនៃគណះ អភិបាលស្រុកអណ្តូងមាស ពាក់ព័ន្ធស្ពានថ្ម នៅចំណុចភូមិលោម ឃុំម៉ាលិកស្រុកអណ្តូងមាសខាង លើលោកបានបញ្ជាក់ ប្រាប់ភ្នាក់ងារយើង អោយដឹងថា ចំណែកស្ពានថ្ម តរដែកដែលមិនទាន់សាងសង់រួច អស់រយះពេលជាយូឆ្នាំ មកហើយនោះ លោកថាក្រុម ប្រជាពលរដ្ឋ បានរ៉ៃអង្គាស់ប្រាក់ជូន ឲ្យមកអាជ្ញាធរ និងសមត្ថកិច្ច ហើយ តើហេតុអ្វីក៍យកលុយពីពលរដ្ឋ? លោកថែមទៀត លោកថាលោកនិងមានចំណាត់ការ ទៅលើក្រុមមន្ត្រីគ្រាប់ល្ពៅទាំងនោះ៕  ដោយ.ឡុង សារេត

poipet-ank-news-29-01-2018-3

poipet-ank-news-29-01-2018-4

poipet-ank-news-29-01-2018-2

poipet-ank-news-29-01-2018-1

poipet-ank-news-29-01-2018-5 poipet-ank-news-29-01-2018-6

poipet-ank-news-29-01-2018-7

poipet-ank-news-29-01-2018-8