សមត្ថកិច្ចមេព្រៃខេត្តរតនគិរី បង្ក្រាបបានរថយន្តយឺឌុបដឹកដំឡូងមីក្រៀម លួចបង្កប់ឈើ បំរុងដឹកជញ្ជូនឆ្លងដែនទៅលក់ ប្រទេសវៀតណាម

ខេត្តរតនគិរី ៖ កាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០១៨ ម្សិលមិញ កម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយ និងសមត្ថកិច្ចមេព្រៃបង្ក្រាបបានរថយន្តយឺឌុប ដឹកដំឡូងមីក្រៀម លួចបង្កប់ឈើ បំរុងដឹកជញ្ជូនឆ្លងដែនទៅលក់ ប្រទេសវៀតណាម។

រថយន្តយឺឌុប (ភ្លៅ៥) ដឹកដំឡូងមី លួចបង្កប់ឈើខាង លើកម្លាំងជំនាញ បង្ក្រាបបាននៅចំណុចភូមិ ១តាស៊ុយ សង្កាតការចាញ ក្រុងបានលុង ខេត្តរតនគិរី រថយន្តយឺឌុបដឹកដំឡូងមី បង្កប់បទល្មើសព្រៃឈើខាង លើក្បាលរថយន្តពរណ៍ក្រហម ទ្រុងពរណ៍ខៀវ ពាក់ ស្លាកលេខ កំពង់ចាម3A.3141។

បើតាមប្រភព ពីឈ្មួញឈើក្នុងខេត្តរតនគិរី ១ រូបសុំមិនបង្ហាញឈ្មោះ បានបង្ហើប ឲ្យដឹងថា រថយន្តយឺឧុបភ្លៅ ៥ដឹកដំឡូងមីក្រៀម ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមផ្លូវជាតិលេខ ៧៨A ដែលជញ្ជូនឆ្លង ច្រកទ្វាអន្តរជាតិអូរយ៉ាដាវ ក្នុងចំណោមរថយន្ត យឺឌុ បដឹកដំឡូងមីក្រៀម ទាំងអស់ ៧០% សុទ្ធតែក្រុមឈ្មួញលួច ផ្ទុកបទល្មើសព្រៃឈើ នៅក្នុងរថយន្តយឺឧុប នីមួយៗ ដោយដាក់ដំឡូងមីពីលើឈើ នៅខាងក្រោមជាដើម។

ពាក់ព័ន្ធករណីបង្ក្រាបរថយន្ត យឺឌុបដឹកដំឡូងមីក្រៀមបង្កប់ឈើ ក្នុងរថយន្តខាងលើ លោកឧត្តមសេនី យ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ក្រុមការងារយើង មិនអាចសុំការបំភ្លឺ ជុំវិញករណីបង្ក្រាបរថយន្តយឺឌុប (ភ្លៅ៥) ខាងលើនេះបានទេ ព្រោះខលទូរ ស័ព្ទ ទៅ លោកកាលពីរសៀលថ្ងៃទី២៧ ខែមករានេះ ចូលជាច្រើនសារ តែពុំអ្នកលើកទទួលទូរស័ព្ទនោះទេ។

ចំណែកលោក ហុង វណ្ណារាន ប្រធានផ្នែករដ្ឋបាលព្រៃឈើបីស្រុកគឺ ១-ស្រុកលំផាត់ ២-ស្រុកកូនមុំ ៣- ក្រុងបានលុង លោកបានឲ្យ 《អនាគតថ្មី》ដឹងកាល ពីរសៀលថ្ងៃទី២៧ ខែមករានេះថា បច្ចុប្បន្ន វត្ថតាងរថយន្តយឺឧុប ដឹកដំឡូងមី និងលាក់ផ្ទុកឈើខាងលើ ត្រូវយកមករក្សា នៅខណ្ឌរដ្ឋបាលព្រៃឈើ ហើយឈើក្នុងរថយន្ត ទាំងអស់មានចំនួនសរុប ១៥ដុំស្មើនិង៥ម៉ែត្រគូប ៥ផ្លានជាប្រភេទឈើលេខមួយ។

លោកបានបន្តទៀតថា ពាក់ព័ន្ធ និងករណីបង្ក្រាបឈើ និងរថយន្តយឺឌុប (ភ្លៅ៥)ខាងលើនេះម្ចាស់រថយន្តយឺឌុប មិនត្រូវបានឃាត់ខ្លួននោះទេ។ ក្រុមប្រជាពលរដ្ឋបាន សំនូមពរដល់មន្ត្រីជំនាញ ពាក់ព័ន្ធទប់ស្កាត់និងបង្ក្រាបបទ ល្មើសព្រៃឈើក្នុងទឹកដី ខេត្តរតនគិរី សូមជួយត្រួតពិតនិត្យ រថយន្តយឺឌុបធំៗ ដែលដឹកជញ្ជូនដំឡូងមី លើកំណាត់ផ្លូវជាតិលេខ ៧៨A ទាំងអស់ ព្រោះរថយន្តយឺឧុបទាំងនោះ ៧០% សុទ្ធតែក្រុមឈ្មួញឈើ លួចបង្កប់ឈើក្នុងរថយន្ត ប៉ែក ខាងក្រោម និងដាក់ដំឡូងមីក្រៀមខាងលើ៕  ដោយ.ឡុង សារេត

poipet-ank-news-29-01-2018-11

poipet-ank-news-29-01-2018-12

poipet-ank-news-29-01-2018-13

poipet-ank-news-29-01-2018-14

poipet-ank-news-29-01-2018-15

poipet-ank-news-29-01-2018-16

poipet-ank-news-29-01-2018-17

poipet-ank-news-29-01-2018-18

poipet-ank-news-29-01-2018-19

poipet-ank-news-29-01-2018-20