ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាន នគរបាលខេត្តរតនគិរី បានប្រគល់ម៉ូតូចំនួន ៩៧គ្រឿង ជូនប្រជាពលរដ្ឋវិញ
ខេត្តរនតគិរី ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ព្រឹកមិញ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាន នគរបាលខេត្តរតនគិរី បានប្រគល់ម៉ូតូ ចំនួន៩៧គ្រឿង ជូនប្រជាពលរដ្ឋវិញ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូប្រជាពលរដ្ឋចំនួន៩៧ គ្រឿងនេះពាក់ព័ន្ធករណី ធ្វើចរាចរណ៍លើដងផ្លូវ សាធារណៈមិនគោរពច្បាប់ចរាចរណ៍ ផ្លូវគោកមិនពាក់មួក សុវត្ថិភាព ជិៈបញ្ច្រាសទិស គោលដៅ ចរាចរណ៍ ឬអត់កញ្ចក់ជាដើម។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានបន្តអោយ ដឹងទៀតថា បន្ទាប់ពីសមត្ថកិច្ចបានធ្វើការដកហូត យកម៉ូតូល្មើសច្បាប់ មករក្សាទុកនៅស្នងការនគរបាល ខេត្តអស់រយៈពេល ១យប់១ ថ្ងៃគឺចាប់តាំងពីថ្ងៃ២៣ មកដល់ព្រឹកថ្ងៃទី២៤ ខែ-ឆ្នាំដ៍ដែលទើបប្រគល់ម៉ូតូជូន ប្រជាពលរដ្ឋវិញ ហើយក៍បានធ្វើការណែនាំពន្យល់ ដល់ក្រុមប្រជាពលរដ្ឋ ទាំងនោះពីច្បាប់ចរាចរណ៍ផ្លូវ គោកនិងអោយក្រុមពលរដ្ឋ ដែលជាម្ចាស់ម៉ូតូ ទាំងនេះធ្វើកិច្ចសន្យា បញ្ឈប់នាំគ្នាប្រព្រឹត្ត ធ្វើចរាចរណ៍លើផ្លូវល្មើសច្បាប់ ថែមទៀតផង។
បើតាមការបញ្ជាក់អោយដឹងពីម្ចាស់ម៉ូតូល្មើសច្បាប់ទាំងអស់ថា ដោយសារតែពួកគាត់មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ១-មិនពាក់មូកសុវត្ថភាព ២-មិន បំពាក់កញ្ចក់ម៉ូតូតាមស្តង់ដារ ៣-ជិះម៉ូតូបញ្ច្រាស គោល ដៅចរាចរណ៍ផ្លូវគោកល្មើសច្បាប់។
បើតាមការបញ្ជាក់ពីម្ចាស់ម៉ូតូបានបន្តទៀតថា ពួកគាត់មិនតូចចិត្តនោះទេ ព្រោះគាត់ទាំងអស់គ្នាជាម្ចាស់ម៉ូតូបានប្រព្រឹតខុសច្បាប់មែន ពួកគាត់ក៏ហ៊ានទួលកំហុស និងធ្វើកិច្ចសន្យាកែខ្លួន និងគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាផងដែរ។
លោកវរៈសេនីយ៍ឯក មឿង សារិទ្ធ នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគបាលខេត្ត បានបញ្ជាក់ប្រាប់អោយ ក្រុមការងារ អនាគតថ្មី កាលពីរសៀលថ្ងៃទី២ ៤នេះថា ម៉ូតូប្រជាពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍ ផ្លូវគោកដែលសមត្ថកិច្ច ដកហូតមករក្សាទុក កាលពីថ្ងៃទី២៣នេះដល់ថ្ងៃទី២៤ សមត្ថកិច្ចបានប្រគល់ជូនម៉ូតូ ដល់ពលរដ្ឋគ្រប់ចំនួន៩៧គ្រឿងវិញ។
លោកបានបន្តទៀតថា ក្នុងការដកហូតម៉ូតូល្មើសច្បាប់ទាំងចំនួន៩៧គ្រឿងនេះ លោកមិនបានតម្រូវ ឲ្យធ្វើការ ផាកពិន័យ នោះទេ តែលោកថាលោកតម្រូវឲ្យម្ចាស់ យានជំនិះ ទាំងនេះទិញកញ្ចក់ និងមួកវត្ថភាពដោយខ្លួនឯង ដើម្បីមកបំពាក់ម៉ូតូ ហើយធ្វើកិច្ចសន្យាពាក់មួកសុវត្ថិភាព និងកញ្ចក់មុន និងទទួលយកម៉ូតូត្រឡប់ទៅវិញ៕ ដោយ.ឡុង សារេត