លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធិ ដឹកនាំកំលាំង ចុះបង្រ្កាប មេខ្លោងគ្រឿងញៀន បាន0១នាក់ នៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ លោក ឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធិស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកបង្ក្រាបគ្រឿងញៀន បានដឹកនាំកំលាំងនគរខេត្ត សហការណ៍ជាមួយកំលាំង នគរបាកស្រុកថ្មពួក០១ក្រុម ចុះបង្រ្កាបមេខ្លោង ជួញដូរគ្រឿងញៀន បាន០១នាក់ នៅវេលាម៉ោង១១ ព្រឹក ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចវាលចំការស្វាយ ក្នុងភូមិស្វាយជ្រុំ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានគ្រឿងញៀន មេតំហ្វេតាមីនទឹកកក ចំនួន០១ថង់ធំ ស្មើនិងទម្ងន់ ០.២៤ក្រាម ជញ្ជីងថ្លឹងមួយ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្យ័យមានឈ្មោះ ម៉ន ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅបណ្តោអាសន្ន តំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធិ បានបញ្ជាក់ឲ្យដឹងទៀតថា ការបង្រ្កាបជនសង្ស័យជួញគ្រឿងញៀន នេះអនុវត្តតាមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការបង្រ្កាប ជនសង្ស័យគ្រឿងញៀន ក្រោយពីកម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត តាមជំនាញ និងឃើញពីសកម្មភាព ជាក់ស្តែង របស់ជនសង្ស័យ កំពុងប្រព្រឹត្ត បទល្មើសគ្រឿងញៀន ខុសច្បាប់ជាក់ស្តែង កម្លាំងនគរបាល ក៏ឆ្មក់ចូលបង្រ្កាបជន សង្ស័យគ្រឿងញៀន បានភ្លាមៗ ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធិ បានបញ្ជាក់ ឲ្យដឹងទៀតថាថានៅចំពោះមុខ សមត្ថកិច្ចជន សង្ស័យជាមេខ្លោងគ្រឿងញៀន បានឆ្លើយសារភាព ថារូបគេពិតជាបានទិញគ្រឿងញៀន ទុកជក់និងលក់បន្តរ ពិតប្រាកដ ក្រោយពីបានចំលើយសារភាព ហើយជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំង នគរបាលការិយាល័យជំនាញ កសាងសំណុំរឿង ចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ អនាគតថ្មី

poipet-news-13-03-18-10

poipet-news-13-03-18-9

poipet-news-13-03-18-8

poipet-news-13-03-18-6

poipet-news-13-03-18-7