គយត្រង់ប្រាសាទកំពូលបី ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ លោក ហ៊ុយ សុជាតិ បានចាប់កូនធុងបាស់ កញ្ចាស់មួយគូរ ធ្វើអោយកម្មករ អូសរទេះ ក្តៅក្រហាយ

បន្ទាយមានជ័យ ៖ កាលពីថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមិនាឆ្នាំ២០១៨ នៅវេលា ម៉ោង១០ និង៣៥នាទី កម្មករអូសរទេះម្នាក់ បានក្តៅក្រហាយ ស្រែលឡូឡា នឹងស្រក់ទឹកភ្នែក ដោយសារតែ មន្ត្រីគយ ដែសប្រចំាការនៅត្រង់ប្រាសាទកំពូលបី ដែលជាកូនចៅ ស្ថិតនៅក្រោមឱវាទរបស់ លោកហ៊ុយ សុជាតិ បានចាប់យកកូនធុងបាស់ កញ្ចាស់មួយគូរ ដែលស្ថិតនៅត្រង់ចំនុច ក្រោមប្រាសាទកំពូលបី ក្រោមការគ្រប់គង របស់លោក ហ៊ុយ សុជាតិ។

កូនធុងបាស់ ចាស់ ១គូរនោះ គឺមានទំហំ ទទឹង០២តឹក និងកំពស់ ០៦តឹក ដែលកម្មករ ម្នាក់បានស៊ីុឈ្នួល អូសអោយអ្នកលក់ដូរម្នាក់នៅ ក្នុងផ្សារថៃជាប់ និងព្រំដែនដោយបានទទូល ប្រាក់កម្រៃចំនួន ៣០បាត (ស្មើនិង ៣ពាន់រៀលខ្មែរ)។ កម្មករម្នាក់នោះ បានអូសកូនរទេះតូចមួយ មកដល់ប៉ុស្តិ៍គយ ត្រួតពិនិត្យ ក្រោមប្រសាទកំពូលបី ត្រូវបានគយ បញ្ជា អោយកូនចៅ ទៅចាប់កញ្ឆក់យក កូនធុងបាស់កញ្ចាស់ ពីកម្មករអូសរទេះនោះ  ដោយកម្មករ បានអង្វរក ថាអីវ៉ាន់នេះ ជាកូនធុងបាស់កញ្ចាាស់ ដែលគាត់ស៊ីុឈ្នួល ដឹកអោយគេជាអ្នកលក់ដូូរ ក្នុងផ្សារថៃទេ គឺរបស់គេប្រើរាប់ឆ្នាំ ហើយ តែទោះប្បីជា កម្មករម្នាក់នោះនិយាយ យ៉ាងណាក៌ដោយ ក៏កូនចៅគយមិនស្តាប់ដែរ ព្រោះគេស្តាប់តែការបញ្ជារបស់មេគេតែប៉ុណ្ណោះ  រួចហើយក៌កញ្ឆក់ យកកូនធុងបាស់ញ្ចាស់ យកចូលក្នុងប៉ុស្តិ៍ ភ្លេតតែម្តង ធ្វើអោយកម្មកររូបនោះ ស្រែកឡូឡា ហើយស្រក់ទឹកភ្នែកម៉ាត់ៗ  ផ្អើលដល់អ្នកសារព័ត៌មាន បានចុះយកព័ត៌មានភ្លៀមៗតែម្តង។

ដោយសាមានការបកស្រាយ ពីកម្មករអូសរទេះ ក្រុមអ្នកសារព័ត៌មាន ក៌បានថតយករូបភាព មួយសន្ទុះក្រោយមក គយក៌បញ្ជា អោយកូនចៅ  ឬគេច្រើនហៅថា (ចៃគយ) អោយមកហៅ អ្នកសារព័ត៌មាន ចូលទៅជួបនៅក្នុង ប៉ុស្តិ៍ របស់គយ នៅពេលនោះគយក៏បាន និយាយផ្ទាល់មាត់ ថាការចាប់កូនធុងបាស់នេះ គឺចាប់ក្នុងគោលបំណង សួររកម្ចាស់ មិនមែនចាប់ យកលុយទេ (ចឹងប្រហែលធ្លាប់យកលុយទេដឹង បើគ្រាន់តែអ្នកសារព័ត៌មាន ចូលទៅបែរជា និយាយរឿងយកលុយទៅវិញ)  ហាស់ ហាស់… ដោយមានការប្រតិកម្ម និងក្តៅក្រហាយយ៉ាងខ្លាំង របស់កម្មករអូសរទេះបាន ស្រែកឡូឡូា ផ្អើលដល់ភ្ញៀវជាតិ និងអន្តរជាតិ ហើយក៌ជូន ពេលដែលម្ចាស់់កូនធុងបាស់កញ្ចាស់១គូរនោះ មកដល់ល្មម ដែរ ទើប លោកគយ អោយកូនបាស់នោះត្រឡប់មកវិញ។

គួរបញ្ជាក់ផងដែរថា គ្រាន់តែកូនធុងបាស់ កញ្ចាស់១គូរ ដែលប្រើប្រាស់រាល់ថ្ងៃ យកមកប្រើក្នុង ផ្ទះសោះ គយរឹតបណ្តឹង ដល់ថ្នាក់នឹង  រឺឯទំនិញ ដែលដឹកតាមឡានទំនើប ចេញពីផ្សារថៃ ចូលមកតាមប៉ុស្តិ៍ ក្រោមប្រាសាទកំពូលបីនឹង គឺមិនដែលឃើញគយ ហៅអោយឈប់ ឬ ឆក់យកឥវ៉ាន់ពី ក្នុងឡានមកទុក្ខ ក្នុងប៉ុស្តិ៍ ដើម្បីសួរកម្ចាស់ សោះឡើយ។

តើវាមានអ្វីជាអាថ៌កំបាំង មែនរឺ?  កម្មករអូសរទេះ ម្នាក់នេះ បានស្រក់ទឹកភ្នែក ដោយសារអូស កូនរទេះ ដឹកកូនធុងបាស់ កញ្ចាស់១គូរ បានប្រាក់ ៣ពាន់រៀលខ្មែរ ដើម្បីទិញបាយហូប ចញ្ចឹមក្រពះ តែត្រូវ គយដែលជាកូន ចៅ លោក ហ៊ុយ សុជាតិ ប្រធានសាខាគយ ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ធ្វើបាបដល់ថ្នាក់នេះ ចាំមើលថាតើ លោក ហ៊ុយ សុជាតិ បន្តរអោយកូនចៅរបស់លោក ធ្វើអំពើ សាហាវជាងជំនាន់ ប៉ុលពត ទៀត ឬ យ៉ាងណា?  កូនចៅ លោក ហ៊ុយ សុជាតិ ធ្វើអោយកម្មករ ស្រក់ទឹកភ្នែក និងក្តៅក្រហាយ ក្នុងខណ:ពេលដែល រាជរដ្ឋាភិបាល កំពុងតែ លើកតំកើន និងជួយដល់កម្មករ កម្មាការីនី ទូរទាំងប្រទេស វាហាក់បីដូចជា លោកបាន ប្រឆាំងជាមួយ និងសម្រេចរបស់ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុនសែន អញ្ចឹងដែរ ព្រោះពេល សម្រេច សម្តេច នាយករដ្ឋមន្រ្តី លោកប្រឹងប្រែង ជួយដល់កម្មរ កម្មាការនី ខ្លាំងណាស់ ។

ដោយសារ លោក ហ៊ុយ សុជាតិ ដែលបានបណ្តោយ អោយកូនចៅ ធ្វើបាបដល់កម្មករ បែបនេះហើយ ទើបធ្វើអោយ សន្លឹកឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ធ្លាក់ចុះកាន់តែខ្លាំងមួយផ្នែក នៅក្នុងក្រុងប៉ោយប៉ែត។ ដោយ សេងរាជសី (ចាងហ្វាង ការសែត អនាគតថ្មី)

poipet-news-13-03-18-11

poipet-news-13-03-18-13

poipet-news-13-03-18-14

poipet-news-13-03-18-15