ពិធីចែកអំណោយ របស់សប្បុរសជន ក្រុងប៉ោយប៉ែត ចែកជូនដល់កុមាកំព្រា ដែលមកពីមណ្ឌល សង្គ្រោះជនអស់សង្ឃឹម
បន្ទាយមានជ័យ ៖ ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៨ មានពិធី ចែកជូន អំណោយដល់កុមារកំព្រា និងយុវជនយុវតី ដែលមកពីមណ្ឌល សង្គ្រោះ ជនអស់សង្ឃឹម ព្រមទាំង កុមារកំព្រា មកពីភូមិកូនដំរី និងអង្ការផ្សេៗ ទៀត ដឹកនាំមកតាមរយៈលោក jame ដែលមកទទួលយកអំណោយសប្បុរសជន កម្មវិធីនេះ ធ្វើឡើងនៅសាលា រៀន ម៉េងហួ ណ័រវ៉ស្ទ ដែលជាុ សមាគមខ្មែរចិន ក្រុងប៉ោយប៉ែត។
កម្មវិធីនេះ មានការៀបចំឡើងដោយ លោកស្រី អនុបណ្ឌិត មាសថាវី ជានាយការនៃសាលារៀន ម៉េងហួ និង លោកនាយកសាលា ជួនសេដ្ឋា ជាអនុបណ្ឌិតត្រូវជាស្វាម៉ិី បានខំប្រឹងប្រែង អំពាវនាវដល់សប្បុរសជន ក្នុងក្រុងប៉ោយប៉ែត ក៌ដូចជាអាណាព្យាបាល សិស្សដែល រៀនក្នុង សាលាម៉េងហួ សុំអោយជួយគ្នា ដើម្បីរកអំណោយជូន ដល់ក្រុមកុមាកំព្រាទាំងអស់ ដែលមកពីមណ្ឌល សង្គ្រោះជនអស់សង្ឃឹម ដែលមកពីភូមិឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងមានការចូលរួម ពី លោក អភិបាលរងក្រុងប៉ោយប៉ែត ទូច មន្នី ក្នុងពិធីនេះផងដែរ។
នៅក្នុងនោះផងដែ លោក ជួនសេដ្ឋា នាយកសាលា ម៉េងហួ បានមានប្រសាសន៍ថា ថវិការសប្បុរសជនដែលជួយឧបត្ថម្ភបានជាង ៦លានរៀល សម្ភារ: និងការចំណាយ ដែលត្រូវចែកជូនកុមាកំព្រា ដែលមកពីមណ្ឌលសង្គ្រោះជនអស់សង្ឃឹមនោះ សរុប ជាង១០លានរៀល គឺជាថវិការ សប្បុរសជន ក្នុងក្រុងប៉ោយប៉ែត និងមាតាបិតាសិស្សដែលរៀនក្នុងសាលា ម៉េងហួ និងថវិការ សាលារៀន ម៉េងហួ ចំនួន៤លានរៀល។
លោកបន្តទៀតថា តាមពិត អំណោយទាំងនោះត្រូវយកទៅចែកជូននៅ ឯស្រុកមង្គលបុរី ឯណោះ ក៌ប៉ុន្តែដោយ ចង់ឃើញ ក្មេងកំព្រា និងជនអស់សង្ឃឹមទាំងនោះ មានភាពសប្បាយរីករាយបន្ថែមទៀត លោកនិងលោកស្រីនាយការព្រមទាំងបុគ្គលឹក ក៌សម្រេច យករថយន្តរបស់សាលាជាច្រើនគ្រឿង ទៅដឹកកុមាកំព្រាទាំងនោះជាង ២០០នាក់ មកលេងកីឡា ដូចជាបាល់ និងហែលទឹក នៅក្នុងក្លឹបហែលទឹក សុខស្រេង ហើយលោកបានបញ្ជាក់ទៀតថា ក្នុងកន្លែងហែលទឹកនោះ បើតាមតំលៃ ត្រូវបង់ អោយក្លឹប ៣ដុល្លា តែ ដោយការរួមគ្នាជួយ ដល់ក្មេងកំព្រា ក្លឹបហាត់ប្រាណនិង អាងហែល ទឹក សុខស្រេង លោក មិនទទួលថវិការឡើយ គឺហ្វ្រី ជូន ដោយមិនយកថវិកាឡើយ ហើយសាលាម៉េងហួ ទទួលអាហារ ៣ ពេលបន្ថែមទៀត។
អំណោយទាំងនោះរួមមាន ខោរ អាវសម្រាប់កុមារា កុមារី ខោ អាវសម្រាប់ មនុស្សធំស្បែកជើង ចម្រុះ តូចធំ ស្បែកជើងប៉ាតា មួយចំនួន ការបូប សម្ភារ: សិក្សា កន្ទេល អង្រឹង ភួយ សារ៉ុង ក្រមាពោះគោ មី ត្រីខ ទឹកស៊ុីអុីវ ទឹកត្រី ទឹកដោះគោ ទឹកសុទ្ធ សាប៊ូ ថ្នាំ ដុសធ្មេញ ប៊ីចេង ស្កសរ កង់ចំនួន ៦គ្រឿង ធុងទឹក្តៅ -ល-។
ការយកចិត្តទុក្ខដាក់ និងជួយដល់ក្មេងកំព្រា របស់សាលារៀន ម៉េងហួ ព្រមទាំងសប្បុរសជន អាណាព្យាបាលសិស្ស ដែលរៀនក្នុង សាលាម៉េងហួ និងសប្បុរសជន ក្នុងក្រុងប៉ោយប៉ែត ធ្វើអោយកុមាកំព្រា ទាំងនោះ មានភាពកក់ក្តៅ ជាខ្លាំង ដោយមានសប្បុរសជន ជួយជ្រុំជ្រែង ហើយសប្បុរសជនទាំងអស់ ក៌បានជួយដល់សង្គមជាច្រើន ក៌ដូចជាជួយ រួមចំណែកជួយដល់ រាជរដ្ឋាភិបាលមួយចំណែកផងដែរ។ ដោយ អនាគតថ្មី