លោក ឆាយ បូរិន ប្រធានមន្ទីព័ត៌មានខេត្ត ថាភ្នាក់ងារទូរទស្សន៍ និងកាសែតមួយចំនួន ក្នុងខេត្តរតនគិរី គ្មានវិជ្ជាជីវៈ យកអត្ថបទព័ត៌មានពីគេ យកទៅផ្សាយ…..!

ខេត្តរតនគិរី ៖ ពលរដ្ឋក្រុងបានលុង ខេត្តរតនគិរី ចោទ អ្នកកាសែត មួយចំនួន នៃខេត្តរតនគិរីថា មិនមានវិជ្ជាជីវៈ យកព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយ ព័ត៌មាននោះទេ។

កាលពីពេលថ្មីៗ នេះក្រុមអ្នកកាសែត និងភ្នាក់ងារទូរទស្សន៍ មួយចំនួន ក្នុងខេត្តរតនគិរី ត្រូវពលរដ្ឋចោទថា គ្មានវិជ្ជាជីវៈប្រមូលព័ត៌មាន ផ្សព្វផ្សាយ ហើយមួយចំនួនទៀត អាស់អាងថាខ្លួន ជាអ្នកកាសែតដែរ តែសម្រាប់ព័ត៌មានផ្សព្វផ្សាយ វិញនោះគឺត្រូវសុំអត្ថបទតៗគ្នា ដើម្បីយកទៅផ្សព្វផ្សាយ គឺអត្ថបទតែ មួយប៉ុណ្ណោះ។

សេចក្តីរាយការណ៍បានបន្តថា សម្រាប់អ្នកកាសែតមួយចំនួនផ្សេងទៀត មិនបានដើរយកព័ត៌មានផ្សព្វផ្សាយឡើយ គឺពួកគេកាន់កាតសម្គាល់ខ្លួន គឺប័ណ្ណព័ត៌មាន សម្រាប់ដើរ ធ្វើអាជីវកម្មរកប្រាក់ចំណូល គឺដើររកលុយតែម្តង។

សេចក្តីរាយការណ៍បន្តថា មានភ្នាក់ងារទូរទស្សន៍មួយចំនួនទៀត ចាំទិញអត្ថបទព័ត៌មាន ពិធីការណ៍ពីមន្ទីព័ត៌មាន ដើម្បីយកទៅផ្សព្វផ្សាយ តាមកញ្ចក់ទូរទស្សន៍ ដែលមួយអត្ថបទចំនួន១ ចាប់ពី២០០០០រៀល ឡើងទៅ មានអត្ថបទមនោសញ្ជេតនាខ្លះ ហើយមានមួយចំនួនទៀត សម្រាប់អត្ថបទព័ត៌មាន ទិញគិតជាខែតែម្តង។

ជាក់ស្តែងអត្ថបទពិធីការផ្សព្វផ្សាយព័ត៌មានស្តីពី ទិវាជាតិបង្ការពន្លត់អគ្គីភ័យលើកទី០៣ ដែលបានប្រារព្ធពិធីឡើងក្នុងបរិវេនសាលមហោស្រប សម្តេចតេ ជោ ហ៊ុន សែន នៃមន្ទីវប្បធម៌ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី១៤ ខែមិនាឆ្នាំ២០១៨ កន្លងទៅថ្មីៗ នេះអត្ថបទព័ត៌មាន០១នេះត្រូវបានបញ្ជូនតរៗ គ្នាដើម្បីយកទៅធ្វើការផ្សព្វផ្សាយ តាមបណ្តាអង្គភាពព័ត៌មាន កាសែតផ្សេងៗ រួមទាំងទូរទស្សន៍ ក្នុងស្រុកមួយចំនួនផងដែរ ដោយលុបតែអក្សរ បែកខាងលើថា (សំ ទទកៈ) និងបន្ថែមឈ្មោះខ្លួនតែប៉ុណ្ណោះ។

លោក ឆាយ បូរីន ប្រធានមន្ទីព័ត៌មានខេត្តរតនគិរី ជុំ វិញបញ្ហារអ្នកកាសែតទិញព័ត៌មានផ្សព្វផ្សាយ និង មួយចំនួនទៀត យកកាតកាសែតដើរ ធ្វើអាជីវកម្មរក លុយមិនធ្វើព័ត៌មាននោះ លោកបានអោយ ក្រុមការងារ (អនាគតថ្មី)យើង ដឹង កាលពីថ្ងៃទី១៨ ខែមិនា នេះថា ពិតជាមានមែន តែរឿងនេះត្រូវបន្ទោស ចាងហ្វាងកាសែត មួយចំនួននោះ ទើបត្រូវ។

គួរបញ្ជាថា ជាស្តែងកាលពីរសៀលថ្ងៃទី១៧ ខែមិនាឆ្នាំ២០១៨ នេះមានអ្នកកាសែតចំនួន ០៤នាក់ ក្នុងចំណោមអ្នកកាសែតជាច្រើនអ្នកទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន សាកសួរ ពាក់ព័ន្ធករណីប្រជាពលរដ្ឋស្រុកវើនសៃចោទប្រកាន់ ថា ចាប់ម៉ាស៊ីនត្រង់ស៊ីន័រអារឈើ របស់ពលរដ្ឋ ហើយមិនរាយការណ៍ជូនសមត្ថកិច្ច ថែមទាំងជំរិត ទារប្រាក់ពីពលរដ្ឋចំនួន ២០០០០០០រៀលទៀតផ ង។

លោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគបាល ខេត្តរតនៈគិរី ពាក់ព័ន្ធជុំវិញបញ្ហារអ្នកកាសែតបួននាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន សាកសួរពាក់ព័ន្ធករណីជំរិត ទារលុយប្រជាពលរដ្ឋ នៅស្រុកវើនសៃ ខាងលើនេះ លោកថា គ្រាន់តែយកអ្នកកាសែតទាំង ៤នាក់នោះមកធ្វើការអបរំតែប៉ុណ្ណោះ ហើយក៍ឲ្យត្រឡប់ទៅវិញអស់ហើយដែរ។

សូមបញ្ជាក់ថា មេឈ្មួញឈើដែលយកលុយពីមេឈ្មួញឈើធំៗ មកពីបរទេសគឺប្រទេសវៀតណាម តែម្តង បានដាក់លុយអោយប្រជាពលរដ្ឋអាររំលំព្រៃឈើ កែឆ្នៃយកឈើនៅក្នុង ស្រុកវើនសៃទៅលក់នៅប្រទេសវៀតណាម មិនស្របច្បាប់នោះ បានអុចអាល ញ៉ួស់ញ៉ុង់ អោយប្រជាពលរដ្ឋ ដែលជាកូនចៅរកបទល្មើសព្រៃក្រោម ឲ្យវ៉ាត់ខ្លួនថា បើអ្នកកាសែតជួបហើយ រកលុយនោះ នាំមនុស្សក្នុងភូមិ-ឃុំទាំងអស់ដាក់ពាក្យប្តឹងពីបទ (កំហែងយក) និងជំរិតទារប្រាក់តែម្តងទៅ៕ ដោយ.ឡុង សារេត

poipet-news-26-03-18-17

poipet-news-26-03-18-18

poipet-news-26-03-18-16

poipet-news-26-03-18-15