លោកឧកញ្ញា ឡាចប៊ុន លីម ស្ថាបនាផ្លូវបេតុងប្រវែង ៤៤០ម៉ែត្រ ជូននិងផ្តល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋនៅក្នុង ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨ ផ្លូវបេតុង មួយខ្សែមានប្រវែង សរុបចំនួន៤៤០ ម៉ែត្រ ដែលស្ថិតនៅ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន លោក ឧកញ្ញា ឡាចប៊ុន លីម ចុះឈួសឆាយ ស្ថាបនាបេតុង ចែកជូនប្រជាពលរដ្ឋ សម្រាប់ផ្តល់ ភាពងាយស្រួល ក្នុងការធ្វើដំណើរ គឺចំណាយថវិការ ផ្ទាល់ខ្លួនរបស់លោកតែម្តង។

នៅក្នុងនោះផងដែរ ក៌មានការឈួសឆាយ និងបន្តរបេតុងភ្ជាប់ ដោយមានការចំនាយនូវថវិការ ផ្ទាល់របស់ លោក ឧញ្ញា ដែលមានប្រវែង ១៤០ម៉ែតបន្ថែមទៀតផងដែរ។ ការតភ្ជាប់ផ្លូវបេតុងនោះ គឺមកភ្ជាប់នឹងផ្លូវនាគទិព្វ ដែលប្រើប្រាស់ថវិការរួម ជាមួយពលរដ្ឋ និងអាជ្ញាធរ ព្រមទាំង សប្បុរសជននៅក្នុងក្រុងប៉ោយប៉ែតផងដែរ។

កន្លងមកយើងសង្គេតឃើញថា លោក ឧកញ្ញា ឡាចប៊ុន លីម តែងតែបានជួយគ្រប់យ៉ាង ដូចជាជួយសាងសង់ នូវផ្លូវ បេតុង និងឈួសឆាយផ្លូវ ជាសប្បុរសជន មានចិត្តមនុស្សធម៌ ដែលបានជួយដល់ ពលរដ្ឋក្រីក្រ គឺ លោកធ្វើគ្រប់យ៉ាង ដើម្បីជួយសម្រាល ការលំបាករបស់ប្រជាពលរដ្ឋជាច្រើន ក្នុងក្រុងប៉ោយប៉ត។ ដោយ លោក សេង រាជសី

poipet-news-30-03-18-13

poipet-news-30-03-18-12

poipet-news-30-03-18-11

poipet-news-30-03-18-9

poipet-news-30-03-18-8