កំលាំងសមត្ថកិច្ច នគរបាលក្រុងប៉ោយប៉ែត និងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជួយពន្លត់ភ្លើងឆេះផ្ទះ ប្រជាពលរដ្ឋ ទាន់ពេលវេលា

បន្ទាយមានជ័យ ៖  ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ នៅវេលាម៉ោង ១០និង១៥នាទី ត្រូវនឹងថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨ មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយ ផ្លូវជាតិ លេខ៥ នៅក្នុូងភូមិក្បាលកោះ សងា្កត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីបានទទួល សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មកកាន់អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ភ្លាម ត្រូវបានលោកវីរ:សេនីយ៌ឯក ធិន ស៊ឹុនដេត អធិការដ្ឋាន នគរបានក្រុងប៉ោយប៉ែត បានបញ្ជាកំលាំង ចុះជួយប្រជាពលរដ្ឋភ្លាមៗ  រួមគ្នាជាមួយនឹងកំលាំង កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ផលដែរ។

ហេតុការណ៍នេះ បានកើតឡើងនៅ ក្នុងផ្ទះ ដែលស្តុក ចាន ដែលស្រោប ដោយកេះក្រដាស់ ដែលដាក់នៅក្នុងផ្ទះ មូលហេតុដែលបណ្តាលអោយឆេះគឺ កើតចេញពី កូនក្មេងអាយុ ៥ឆ្នាំ បានកាន់ដែកកេះ កេះលេង ជិតកេះក្រដាស់នោះបណ្តាលអោយឆេះតែម្តង ( ក្មេងដុតលេង) ។

ដោយតែការជួយពន្លត់ទាន់ពេលវេលា ដោយរថយន្តពន្លត់អគ្គីភ័យ២គ្រឿង និងរួមគា្នជាមួយកងកំលាំងទាំង២ស្ថាប័ន នគរបាលក្រុងប៉ោយប៉ែត និងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានជួយពន្លត់ភ្លើងតែមួយ ពព្រិចភ្នែក គឺរលត់អស់ភ្លាមៗ ដោយពុំមានខូចខាតនូវ ទ្រព្យសម្បត្តិអ្វីឡើយ នេះជាការយកចិត្តទុក្ខដាក់ យ៉ាងពេញទំហឹង របស់កំលាំងនគរបាលក្រុងប៉ោយប៉ែត និងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតដើម្បីការពារសុវត្ថិភាព និងហានីភ័យ ដែលកើតឡើងដោយយថាហេតុ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ដោយ សេង រាជសី

poipet-news-30-03-18-5 poipet-news-30-03-18-4 poipet-news-30-03-18-3 poipet-news-30-03-18-2 poipet-news-30-03-18-1 poipet-news-30-03-18 poipet-news-30-03-18-6