ហេតុអ្វី បានជា មនុស្សម្នាក់ៗ មាន ភាពចាស់ជរា មិនស្មើគ្នា?

ពិតណាស់ ថា ភាព ចាស់ជរា របស់ មនុស្សយើង មិនអាច ជៀសផុត ពី ច្បាប់ធម្មជាតិ បានឡើយ ក៏ប៉ន្តែ ភាពចុះខ្សោយ ឬ ភាពចាស់ ជរា របស់ មនុស្ស យើង ម្នាក់ៗ វាមិនដូចគ្នាទេ។ បងប្អូន អាចធ្វើការ សង្កេតទៅ លើមនុស្សយើង ពីរនាក់ ដែលមាន អាយុ ៦០ ឆ្នាំដូចគ្នា។ បុគ្គលទីមួយ ក្រឡេក មើល មានរូបរាង ចាស់ ទ្រុឌទ្រោម គាត់មិនអាច ពឹងខ្លូនឯង បានទេ រី ឯមនុស្សម្នាក់ ទៀតគាត់បែរជា នៅមាន កំលាំង មាំមួនដូចគាត់ នៅអាយុ ៥០ឆ្នាំចឹង ហើយ ធ្វើការងារ បានដូចគេឯង ដែរ។ បា្រកដជា មានមូលហេតុអ្វីយ៉ាង ហើយ ដែល ធ្វើអោយ បុគ្គលទាំងពី មានសុខភាព និងរូបរាងកាយខុសគ្នា ដូច្នេះ។ កត្តាដែលធ្វើអោយបុគ្គល ទាំងពីរ មានភាពខុសគ្នា រួមមានដូចជា៖
១.លក្ខណៈតំណពូជ សំដៅ ទៅលើសែន ដែលផ្តល់ពី ឪពុកម្តាយ ហើយផ្ទេរបន្ តទៅអោយ កូនចៅ។ ក្នុងគ្រួសា នីមួយៗ អាចមាន លក្ខណៈខុស ដោយឡែកៗ ពីគ្នា ដែលយើង មើលទៅ ចាស់តិច ឬ ចាស់ខ្លាំង ជាងគ្នា ដូចជា ពណ៌សក់ ស្បែក ទម្រង់មុខ ជាដើម។ កត្តាទាំងនេះ យើងមិនអាច ធ្វើការកែប្រែ បានឡើយ ពីព្រោះវាត្រូវ បានកំណត់ តាំងពីកំណើត មកម្ល៉េះ។
២.ការទម្លាប់តាំងពីក្មេង និង វ័យជំទង់ រូមមានដូចជា ការទទួលទាន អាហារ បានត្រឹមត្រូវ ការហាត់ប្រាណ ឬការប្រើប្រាស់ សារជាតិពុល ផ្សេងៗ ដូចជា បារី ស្រា ថ្នាំញៀន … តែកត្តាទាំងនេះយើងធ្វើអាចកែប្រែបាន។
៣.ជំងឺដង្កាត់ផ្សេងៗ វារួមចំណែកធ្វើអោយ អវយវៈផ្សេងៗ ចុះខ្សោយ ជាពិសេសលោកអ្នកមានជំងឺ រុំារ៉ៃ និងជំងឺជ្រៀតជ្រែក ជាច្រើនទៀតដូចជា ទំនោម ផ្អែម ហើយជំងឺ លើសឈាម ជាដើម។ ប្រសិនបើលោក អ្នកដឹងខ្លួន ជាមុខថាមានជំងឺតាំង ពីដំបូង ហើយនោះ វាធ្វើអោយ លោកអ្នក ខិតខំ ថែរក្សា សុខភាព របស់ខ្លួន បានល្អវានឹង ជួយបង្អាក់ភាព ចុះខ្សោយ ដែលបម្រុង នឹងកើតឡើងបានខ្លះៗ។ ដោយ អនាគតថ្មី