តើ កូរ៉េ ខាងជើង មានគ្រាប់ មីស៊ីល អ្វីខ្លះ?
កម្មវិធី ផលិត គ្រាប់មីស៊ីល របស់ កូរ៉េខាងជើង បានចាប់ផ្តើម ដំបូលជាមួយ នឹងគ្រាប់មីស៊ីល ដែលមាន ឈ្មោះថា Scud នេះបើតាម សេចក្តី រាយការណ៍ ប្រទេសអេហ្ស៊ីប នៅឆ្នាំ 1976 ។ ក្នុងឆ្នាំ1984 ត្រូវបានគេធ្វើសាជាកំណែថ្មី ទៅលើ គ្រាប់មីស៊ីល នេះផ្ទាល់ ហើយគេហៅឈ្មោះថា Hwasong ។ មីស៊ីល ទាំងនេះត្រូវបាន គេធ្វើការ ប៉ាន់ប្រមាណ បាញ់បានក្នុងរយៈចំងាយ អតិបរមាប្រហែល 1,000km ក្បាលគ្រាប់ មានបំពាក់ ទៅដោយ សារធាតុគីមី។ បន្ទាប់ពី គ្រាប់មីស៊ីល wasong កូរ៉េខាងជើង ក៏បានធ្វើការ អភិវិឌ្ឍន៍ ជាបន្តរបន្ទាប់ រហូតបង្កើតបាន មីស៊ីលមួយ ឈ្មោះ ថា Nodong ដែល មីស៊ីល នេះវាមាន ប្រសិទ្ធិភាព និងវាបានបង្កើនគុណភាពខ្ពស់ជាងមុន មានឈ្មោះថា Hwasong / Scud ដែលបាញ់ បាន ក្នុង រយៈចំងាយកើន រហូតដល់ 1,300km។ ការវិភាគ កាលពីខែ មេសាឆ្នាំ 2016 វិទ្យាស្ថាន ស្រាវជ្រាវ យុទ្ធសាស្ត្រ អន្តរជាតិបាន ឱ្យដឹងថា គ្រាប់ មីស៊ីល នេះគឺជា «ការបង្ហាញ ឱ្យឃើញ ពីប្រព័ន្ធ ដែលអាច ប៉ះពាល់ ដល់ ប្រទេសកូរ៉េ ខាងត្បូង ទាំងអស់ ហើយនិង ប្រទេសជប៉ុន ភាគច្រើន »។ មីស៊ីល ដែលមាន សមត្ថភាព កាន់តែខ្លាំង បានអនុវត្តតាមការកំណែថ្មី ដែរមានឈ្មោះថា Musudan ដែលត្រូវបាន គេធ្វើការសាកល្បង នាពេល ថ្មីៗ នៅឆ្នាំ 2016 នេះ។ ការប៉ាន់ប្រមាណ របស់វិទ្យាស្ថាន ស្រាវជ្រាវ យុទ្ធសាស្ត្រ អន្តរជាតិ វាមានលក្ខណៈខុសគ្នាយ៉ាងខ្លាំង នូវចំងាយ ដែរវាអាច ហោះហើរ ជាមួយការស៊ើបការណ៍ សម្ងាត់របស់អ៊ីស្រាអែល បានដាក់វានៅ ចំងាយ 2,500km និងទីភ្នាក់ងារការពារ មីស៊ីល របស់អាមេរិក ប៉ាន់ ប្រមាណថា អាចបាញ់បានក្នុងរយៈ ចំងាយ 3,200km ។ ប្រភពផ្សេង ទៀតបានបង្ហាញថាកូរ៉េខាងជើង អាចនឹងធ្វើទៅបានក្នុងរយៈចំងាយ 4,000km។ ការអភិវឌ្ឍន៍ មួយផ្សេងទៀត នៅក្នុងខែ សីហា ឆ្នាំ 2016 នៅពេលដែល កូរ៉េខាងជើងបាន ប្រកាសថា ខ្លួនបានធ្វើការ សាកល្បង នាវាមុជទឹកមួយ ដែលមានមូលដ្ឋាន “ផ្ទៃ ទៅ ផ្ទៃ, កាំជ្រួចមីស៊ីល ចំងាយមធ្យមទៅរយៈចំងាយឆ្ងាយ”, ដែលគេហៅឈ្មោះថា Pukguksong ។ ទីពីរ ត្រូវបានចាប់ផ្ដើម បាញ់ចេញ ពីដីនៅក្នុងខែ កុម្ភៈ ឆ្នាំ 2017 កន្លងទៅថ្មីៗនេះ។ ដោយ អនាគតថ្មី