រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៌ខ្ពង់ខ្ពស់ សម្តេច ស ខេង បានចុះសួសុខទុក្ខ និងសំណេះសំណាល ជាមួយកម្លាំង ០៤វីរៈសេនាតូច ការពារព្រំដែនគោគ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ពិធីជួបសំណេះសំណាល ជាមួយកម្លាំង វីរៈសេនាតូចការពារព្រំដែនគោក ចំនួន០៤វីរៈ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធីការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៌ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងខ្លឹមសារនៃការពិភាក្សា និងសំណេះសំណាលនោះ គឺបានលើកឡើង ស្តីពីរបាយការណ៍ តាមខ្សែបន្ទាត់ព្រំដែននិមួយៗ ចំនួន០៤វីរៈ ប្រចាំភូមិភាគ៤ និងភូមិភាគ៥ ។
ក្នុងនោះផងដែរ លោក វីរ:សេនីយ៍ឯក ហាំវណ្ណៈ មេបញ្ជាការ វីរៈ ព្រំដែនគោក ៨៩១ បានដឹកនាំបញ្ជាការរងវីរៈ និងនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រី នគរបាលការពារព្រំដែនគោក៨៩១ ចំនួន១០០នាក់ ធ្វើការទទួលស្វាគមន៍ នៅក្នុងពិធីចុះសួរសុខទុក្ខ ដល់កងកម្លាំងនគរបាល ព្រំដែនទាំង០៤ វីរៈ ហើយក្នុង០៤វីរៈនោះ រួមមាន វីរៈ ៨៩១ , វីរៈ ៩១១, វីរៈ៨១៥ និងវីរៈ៨០៧ សរុបរួមទាំងអស់ ៣០០នាក់។
ក្រោមការរៀបចំ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ ដល់មន្ត្រីទាំង០៤វីរៈ រួចមក ឯក ឧត្តម សក់ សេដ្ឋា ក៌មានអំណោយ ចែកជូន ដល់កងកម្លាំងទាំង០៤វីរៈបន្ថែមទៀត ហើយក្នុង វីរៈ៨៩១ ទទួលបានមី៣០កេះធំ ត្រីខ១៧កេះ ស្រាបៀ ២០កេះ ទឹកសុទ្ធដបតូច១៥កេះ ដបធំ១៧កេះ ត្រីងៀត៥០គីឡូក្រោម និងថវិការចំនួន ៣ ០០០ ០០០រៀលសម្រាប់ក៌សាង និងដោះស្រាយក្នុងអង្គភាព ហើយក៌បានចែកជូនដល់មន្ត្រី ក្នុងម្នាក់ៗចំនួន ៥០០០០(ប្រាំម៉ុឺនរៀល) ថែមទៀតផង ។ ដោយ អនាគតថ្មី