កងកម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បង្ក្រាបបានចោលួចម៉ូតូ

បន្ទាយមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៨ កម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវីរៈសេនីយ៍ឯក ធិន សីុនដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង បង្រ្កាបករណីលួចម៉ូតូ ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។

ជនសង្ស័យទំាងពីរនោះមានឈ្មោះទី០១ ឈ្មោះ ស៊ូ ខរី ភេទប្រុស អាយុ ៣៨ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ និងទី០២ឈ្មោះ ប៊ិន វុទ្ធី ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសារព័ត៌មាន មានទីលំនៅ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ ស៊ូ ខរី ពាក់ព័ន្ធនិងករណី ចោរកម្ម ឯម្នាក់ទៀត ឈ្មោះ ប៊ិន វទ្ធី ពាក់ពន្ធ័និងករណីទទួល ផល ចោរកម្ម ហើយកងកម្លាំងសម្ថកិច្ចបាន រឹបអូសម៉ូូតូចំនួន០៥គ្រឿង។

ជនសង្ស័យទំាង០២នាក់ខាងលើ សម្ថកិច្ចកំពង់សាកសួរនៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ករណីនេះលោក វីរៈសេនីយ៍ឯក ធិនសុឹន ដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត កំពង់ស្រាវជ្រាវបន្តរ ។ ដោយ អនាគតថ្មី

poipet-news-06-04-18-06 poipet-news-06-04-18-07 poipet-news-06-04-18-09 poipet-news-06-04-18-10 poipet-news-06-04-18-11 poipet-news-06-04-18-12