ពិធីគ្រងពិលី ទទួល​ទេវតាឆ្នាំថ្មី សុំសេចក្តីសុខចំរើន ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ អាជ្ញាធរក្រុងប៉ោយប៉ែត បានរៀបចំពិធីគ្រងពិលី បួងសួងទទួលទេវតាឆ្នាំថ្មី សុំក្តីសុខចំរើន ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត ក្រោម អធិបតីភាព លោក សានស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក លោក អានវណ្ណៈ, លោក វីរៈសេនីយ៍ឯក ធិនសុឹន ដេត អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត, លោក ភោគលន ចៅសង្កាត់ប៉ោយប៉ែត, លោក គាតហ៊ុល ចៅសង្កាត់ ផ្សារកណ្តាល, ចៅសង្កាត់និមិត្ត មន្ត្រីកងរាជអាវុធហត្ថ នគបាលការពាព្រំដែន៨៩១ និង៩១១ មន្ត្រីទំនាក់ទំនងព្រំដែន លោក យាយ លោកតា ក្រុមយុវជន សសយក និងប្រជាពលរដ្ឋជាច្រើនកុះករ នាំគ្នាអបអរទទួល ទេវរាឆ្នាំថ្មី សុំពរជ័យ សេរីមង្គល ក្នុងឱកាស់ចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិយើង។

ក្នងនោះផងដែរ លោក សានស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែត បានបួងសួង សុំទេវរាឆ្នាំថ្មីសុំអោយទេវតា តាម ជួយថែរក្សារ ដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ត្រី រាជការគ្រប់ស្ថាប័ន សុំអោយជួបតែសេក្តីសុខសប្បាយ ធ្វើដំណើរកម្សាន្ត តាមផ្លូវសុំអោយមានសុវត្ថិភាព និងទទួលភាពរីករាយ គ្រប់ក្រុមគ្រសារ ទាំងអស់ក្នុងប្រទេសកម្ពុជា។ ដោយ អនាគតថ្មី

poipet-news-09-04-18-2

poipet-news-09-04-18-3

poipet-news-09-04-18-4

poipet-news-09-04-18-5

poipet-news-09-04-18-6

poipet-news-09-04-18-7

poipet-news-09-04-18-8