អនាម័យនាំមកនូវសុខភាព បរិស្ថានល្អ និងលើកកំពស់សោភ័ណ្ឌភាពទីក្រុងស្អាត

ខេត្តព្រះវិហារ ៖ នៅវេលាម៉ោង០៧ និង០០នាទីព្រឹកត្រូវនឹងថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃទិវាពលកម្មអន្តរជាតិ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានដឹកនាំកម្លាំងក្រោម ឱវាទរបស់ខ្លួនចុះសម្អាតបរិស្ថាន នៅតាមដងផ្លូវនានា ក្នុងក្រុងព្រះវិហារ ដើម្បីចូលរួមថែរក្សាអនាម័យ និងលើកកម្ពស់សោភ័ណភាពទីក្រុង ហើយនិងធ្វើ ជាគំរូល្អដល់ប្រជាពលរដ្ឋផងដែរ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានឲដឹងថាថ្ងៃទី០១ ខែឧសភា ដែលជាថ្ងៃទិវាពលកម្មអន្តរជាតិ លោកបានដឹកនាំ កំលាំងអាវុធហត្ថចុះរើសសំរាម តាមដងផ្លូវ ដើម្បីសំអាតសោភ័ណ្ឌភាពក្នុងក្រុង។

លោកមេបញ្ជាការ បានបន្តថាអនាម័យ នាំនៅសុខភាព និងសេចក្ដីថ្លៃថ្នូរ យើងជាកងកំលាំងត្រូវធ្វើជាគំរូ ដល់ប្រជាពលរដ្ឋ និងក្មេងៗ ជំនាន់ក្រោយ មិនត្រូវចោលសំរាម ពាសវាលពាសកាល ហើយត្រូវនែនាំដល់ប្រជាពលរដ្ឋ ដែលពួកគាត់មួយចំនួនមិនបានចូលរួម សំអាត់អនាម័យ ត្រូវឲពួកគាត់ចោលសំរាមក្នុងធុងសម្រាម ដើម្បីចូលរួមប្រលងប្រជែងទីក្រុងស្អាតផងដែល។

ហេតុដូចនេះ ហើយបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសំអាត អនាម័យ និងថែរក្សារបរិស្ថានទាំងអស់គ្នា។ ដោយ អនាគតថ្មី

ank-news-%e1%9f%a02-05-18-1

ank-news-%e1%9f%a02-05-18-2

ank-news-%e1%9f%a02-05-18-3

ank-news-%e1%9f%a02-05-18-4

ank-news-%e1%9f%a02-05-18-5

ank-news-%e1%9f%a02-05-18-6

ank-news-%e1%9f%a02-05-18-7

ank-news-%e1%9f%a02-05-18-8

ank-news-%e1%9f%a02-05-18-9

ank-news-%e1%9f%a02-05-18-10