មន្ត្រីនគរបាល ការពាព្រំដែនម្នាក់ ត្រូវបានកំលាំងនគរបាល ការពារព្រំដែនគោក៨៩១ ចុះជួយសាងសង់ផ្ទះអោយ
បន្ទាយមានជ័យ ៖ មន្ត្រីនគរបាល ការពារព្រំដែនគោកម្នាក់ ឈ្មោះ អួន សុផល ហៅ (ក្រឹម) ប្រចាំការនៅប៉ុស្តិ៍លេខ១០ ជួបផលវិបាកដោយ ខ្វះខាតនូវទីជម្រក ស្នាក់នៅ (ខ្ទោមចាស់ទ្រុឌទ្រោម) ត្រូវបានកំលាំងនគរបាលការពាព្រំដែនគោក៨៩១ ចុះជួយសាងសង់ផ្ទះអោយ ដឹកនាំដោយលោក វីរ:សេនីយ៌ឯក ហាំវណ្ណៈ មេបញ្ជាការព្រំដែន៨៩១ លោក ពៅ រិទ្ធី (ហៅធីស្នា) មេបញ្ជាការរង វីរ:ព្រំដែន៩៨១ សហកាជាមួយមេបញ្ជាកា រង ជាច្រើនរូបទៀតនៃវីរ:ព្រំដែន៨៩១ មេប៉ុស្តិ៍ អនុប៉ុស្តិ៍ និងកងកំលាំង៨៩១ ជាច្រើននាក់ ក្នុងនោះផងដែរ លោកវីរ:សេនីយ៌ឯក ធិនសុិនដេត អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បាននាំយកអំណោយ ជាសង្ក័សី ដែលជាអំណោយ ឯកឧត្តម អាត់ខែម ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ជូនដល់ មន្រ្តីនគរបាលការពារព្រំដែន ដែលខ្វះខាតនោះដើម្បីប្រក់ដំបូលផ្ទះ មិនត្រឹមតែប៉ុណ្ណុោះ មន្ត្រីនគរបាលក្រីក្រម្នាក់នោះត្រូវបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោក និងថវិការបន្ថែមទៀត ពីសប្បុរសជន ដែលមានលោក ពៅ រឹទ្ធី (ហៅធីស្នា) និងមេបញ្ជាការបញ្ជាការង មេប៉ុស្តិ៍ អនុប៉ុស្តិ៍ជាច្រើនរូបទៀត ។
ការយកចិត្តទុក្ខដាក់ និងភាពសហការរួមគ្នា ដើម្បីជួយដល់មន្ត្រីក្រីក្រ ក៌ដូចជាប្រជាពលរដ្ឋក្រីក្រ របស់ថ្នាក់ដឹកនាំធ្វើអោយ មន្ត្រីក្រីក្រ និងពលរដ្ឋក្រីក្រទាំងអស់ មានភាពកក់ក្តៅយ៉ាងខ្លាំ ទៅលើសមត្ថិច្ចនៃកលាំងនគរបាលជាតិ។ ដោយ អនាគតថ្មី