ពិធីសំណេះសំណាល ជាមួយបងប្អូនកូនក្មួយ កម្មករនិយោជិក ក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ នៅរសៀលម៉ោង២ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នេះ នៅបរិវេណតំបន់ សេដ្ឋកិច្ចពិសេសអូរនាង ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រារព្ធ ពិធីសំណេះណាល ជាមួយកម្មកររោងចក្រចំនួន6000នាក់ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ។
ក្នុងនោះផងដែ ឯកឧត្តម ឧប នាយករដ្ឋមន្តី កែ គឹមយ៉ាន បានមានប្រសាសន៍ ទៅកាន់កម្មករកម្មាការនីរោងចក្រ ក្នុងពិធីថា សូមអោយក្មួយ ទាំងអស់ទៅចូលរួមរបោះឆ្នោត អោយបានគ្រប់ៗគ្នា ដើម្បីប្រទេសជាតិរបស់យើង ហើយសុំកុំជឿទៅលើការឃោសនា របស់ជនអាក់តិ មួយចំនួនដែលតែងតែ បង្ករចលាចល ចង់បំផ្លុិចបំផ្លាញ ដល់ប្រទេសជាតិ របស់យើង់ៗ ត្រូវចូលរួមបោះឆ្នោត ទាំងអស់គ្នា ដើម្បលិទ្ធិប្រជាធិតេយ្យ ដើម្បីសន្តិភាព។
ចុងបញ្ចប់នៃពិធីសំណាល និងសួរសុខទុក្ខដល់ក្មួយៗ កម្មករនិយោជិក លោកឧប នាយករដ្ឋមន្ត្រី កែគឹកយ៉ាន បានធ្វើការ ឧបត្ថម្ភ ដល់លោកគ្រូអ្នកគ្រូ សិស្ស ស្ថាប័នសុខាភិបាល កម្មករនិយោជិក ហើយនៅក្នុងក្មម្មករ ទាំងអស់នោះក្នុងម្នាក់ទទួលបាន សារ៉ុង ១ ថវិការ២០០០០រៀល ចំណែកកម្មការនី ដែលមានផ្ទៃពោះ ទទួលបានសារ៉ុង១ ថវិការ៥ម៉ុឺនរៀល លោកបានបន្តរទៀតថា បច្ចុប្បន្ននេះកម្មរទទួលបាន ការតំឡើងប្រាក់ខែ មានសេវ៉ាកម្មព្យាបាលជំម្ងឺ ដោយមិនអស់លុយ ដោយលុយព្យាបាលជម្ងឺគឺរដ្ឋជាអ្នកចេញ សេវ៉ាកម្ម បា្រក់ឧបត្ឋម្ភនៅពេលកម្មការនីឆ្លងទន្លេ ម៉្យាងវិញទៀតលោកបាន ពន្យល់ទៅដល់កម្មករកម្មារនី អោយខំប្រឹងធ្វើការងារ ព្រោះនៅពេលខាងមុខនេះ គោលការ រដ្ឋាភិបាល និងមានប្រាក់បៀវត្តន៍សម្រាប់ ដល់កម្មករកម្មាការនី នៅពេលចាស់ចូលនិវត្តន៏ ។ ដោយ អ៊ុនសឿត