ភាពមិនប្រក្រតី នៃបុរីដួងច័ន្ទ មកលើប្រជាពលរដ្ឋ ដែលបានទិញផ្ទះល្វែង និងវីឡាក្នុងបុរី ប្រជាពលរដ្ឋសុំអោយ លោក សានស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ជួយរកដំណោះស្រាយ
បន្ទាយមានជ័យ ៖ ក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋជាច្រើនគ្រួសារ សុំអោយលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ជួយរកដំណោះស្រាយជូនពួកគាត់ ពាក់ពន្ធ័និង ពួកគាត់បានទិញបុរីដួងច័ន្ទ គំរោងទី៤ នឹងទី៥ សាងសង់វិឡា និងផ្ទះល្វែរបស់គាត់ ក្នុងនោះផងដែរពួកគាត់សម្តែងការព្រួយបារម្មណ៍ ដោយសារតែក្រុមហ៊ុងសាងសង់យឺត នឹងមិនគោរពគោលការណ៍របស់ខ្លួន ចេះតែបង្កើតកិច្ចសន្យា តាមតែអំពើរចិត្ត មិនខ្វល់ពីទុក្ខលំបាក របស់អតិថិជន ដែលខំចំណាយលុយរាប់ម៉ឺនដុល្លា ដើម្បីទិញវិឡារបស់ខ្លួន។
ខណ:ពេលនេះផងដែរ ប្រជាពលរដ្ឋសុំអោយអាជ្ញាធរ ក្រុងប៉ោយប៉ែត លោក អភិបាលក្រុងប៉ោយប៉ែត សាន ស៊ានហូ ជួយរកដំណោះស្រាយជូនពួកគាត់ផង ប្រជាពលរដ្ឋបានបន្តរថា គាត់មិនបានដាក់បន្ទុកទៅលើ ក្រុមហ៊ុនបុរីដូងច័ន្ទ ទេគ្រាន់តែងសុំអោយអាជ្ញាធរ ជួយរកជាដំណោះស្រាយ ដោយសន្តិវិធី ដែលប្រកបទៅដោយភាពរីករាយ រវៀងអតិភិជន និងម្ចាស់បុរី ព្រោះពួកគាត់ មិនសូវយ់ល់ដឹងអំពីច្បាប់នោះទេ ហេតុនេះបានជាពួកគាត់ សុំអោយអាជ្ញាធរ លោកជួយពួកគាត់ផង។ ដោយ អនាគតថ្មី