ក្រុមហ៊ុនអចលនទ្រព្យ​ លី ហេង គម្រោងទី៦ ចាប់ដៃគូរជាមួយសំណង់ផ្ទះល្វែង និងវីឡាមានជ័យ ចាប់ផ្តើមបើកលក់ហើយ

បន្ទាយមានជ័យ ៖ ក្រុងប៉ោយប៉ែតក្រុមហ៊ុនអចលនទ្រព្យ លី ហេង គម្រោងទី០៦ ចាប់ដៃគូរ សហការណ៍ ជាមួយ ក្រុមហ៊ុន សំណង់ផ្ទះល្វែង និង វីឡាមានជ័យ របស់លោក ឧកញ្ញា ឡាច ប៊ុនលីម និងលោក ជំទាវខាន់ លីនដា បានបើកលក់ជាផ្លូវការហើយ។

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ នៅវេលាម៉ោង ១០និង៤០នាទី នៅខាងជើងបរិវេណខាងជើង កាសុីណូផ្កាយ៥ ស្ថិតក្នុង ភូមិព្រៃព្រិច សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកស្រី ម្ចាស់ក្រុមហ៊ុន អចលនទ្រព្យ បានធ្វើសន្និសិទ្ធការសែត ជាមួយនិងក្រុមអ្នកកាសែតជាង២០អង្គភាព ហើយនឹងលោកស្រីបានធ្វើការផ្សព្វផ្សាយអោយដឹងពីគម្រោងក្រុមហ៊ុន អចលនទ្រព្យ លីហេង គម្រោងទី០៦ បានចាប់ដៃគូរ សហការណ៍ជាមួយ ក្រុមហ៊ុន សំណង់ផ្ទះល្វេង និង វីឡាមានជ័យ ដែលមានផ្ទៃដី ចំនួន៧.១ ហិចតា មានដីល្វែងចំនួន ៤៥១ល្វែង ហើយក្នុងរយៈពេលពីថ្ងៃមកនេះ ក្រុមហ៊ុនបានលក់ជូនអតិថិជន បានចំនួន៣០% ហើយ ស្មើនិង១៣៥ល្វែង នៅសល់៧០% ទៀតប៉ុណ្ណោះ ។

លោកស្រីបានបន្តទៀតថា៖ មានតម្លៃចាប់ពី ២៩០០០$ ឡើងទៅ ហើយមានសុពលភាព នៅចុង ខែកញ្ញា នេះ ហើយចាប់ពីថ្ងៃទី០១ខែតុលាឆ្នាំ២០១៨ ខាងក្រុមហ៊ុន លីហេង និងឡើងថ្លៃ៥%បន្តទៀត ហើយគម្រោង របស់លោកស្រី ក្នុង១ល្វែង មានប្រវែង៤.២ និង ២០មែត្រ- មានផ្លូវបេតុង និងមានប្រព័ន្ធលូ ដែលមានផ្លូវលំ ប្រវែង ១០ ម៉ែត្រ នៅក្នុងបរវេណដីល្វេង មានការសាងសង់ការសុីណូ ហាងទំនិញ -ល-។ ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 089933383 0962233298