ផ្ទុះរឿងប្រជាពលរដ្ឋចំនួន៤គ្រួសារ រងការគម្រាមកំហែង រំលោភយកដីធ្លី ពីលោកផ្កាយ៣ម្នាក់ ឈានដល់សុំអោយ សម្តេចតេជោ ហ៊ុនសែន ជួយរកយុត្តិធម៌ ដល់ពួកគាត់ផង
ខេត្តព្រះវិហ៊ា ៖ ថ្មីៗនេះ មានការផ្ទុះរឿង លោកផ្កាយ៣ម្នាក់ ឈ្មោះ ហួត ឈាងអន នៅអង្គភាព ង៧០ បានរំលោព យកដីប្រជាពលរដ្ឋចំនួន ២ប្លង់ ដោយប្រើទាហ៊ានជាអង្គរក្ស មកបាញ់គំរាម និងបំផ្លាញដុតរោង របស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដីមានប្លង់កាន់កាប់ ប្លង់កម្មសិទ្ធ (ប្លង់រឹង) ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋ បាននិយាយថា ដើមឡើយ ដីនេះគឺជាដីរបស់ក្រុមហ៊ុនចិន ដែលប្រជាពលរដ្ឋ នោះជាអ្នកតំណាងឈ្មោះទិញ ក្រោយមកទៀត ក្រុមហ៊ុនចិន នោះ បានក្ស័យធន់ ហើយប្រជាពលរដ្ឋនោះ បានទិញដីពីក្រុមហ៊ុនចិន យកមកវិញ ប៉ុន្តែលោក ផ្កាយ៣ ហួតឈាងអន រូបនេះ បានបំពាន និងអាងអំណាច គំរាមបាញ់ និងដុតរោង របស់ពួួកគាត់ ដែលជាដីរបស់គាត់ មានប្លង់កាន់កាប់ ហើយនឹងមិនអោយ គាត់រស់នៅនិងអាស្រ័យផល លើដីរបស់គាតបាននោះទេ ម៉្យាងវិញទៀត ដីនេះ ត្រូវបានលោកផ្កាយ៣រំលោបបំពានអស់រយ:ពេល២ឆ្នាំមកហើយ។
ប្រជាពលរដ្ឋបានបន្តរទៀតថា គាត់បានដាក់ពាក្យបណ្តឹង ទៅដល់តុលាការអមសាលាដំបូង ខេត្តព្រះវិហ៊ា ព្រះរាជអាជ្ញាមិនហ៊ានដោះស្រាយ អោយពួកគាត់នោះទេ ដូច្នេះមានតែពួកគាត់ បង្ហោះព័ត៌មានមួយនេះ ដើម្បីអោយបានដឹងដល់ សម្តេច តេជោ ហ៊ុនសែន និងសុំអោយសម្តេចជួយរកយុត្តិធម៌ ជូនពួកគាត់ផង។
សូមបញ្ជក់ផងដែលថា ដីនោះគឺស្ថិតនៅភូមទំពាំងទម្ទឹម ស្រុករវៀង ខេត្តព្រះវិហ៊ា បើតាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា ដីនៅម្តុំបរិ វេណ នោះដែលជាដីរ៉ែមាស បច្ចុបន្ននេះ ត្រូវបានលោកផ្កាយបីម្នាក់នោះ យកមកធ្វើជាកម្មសិទ និងអាជីវកម្មផ្ទាល់ខ្លួនអស់ហើយ ។
ជុំវិញរឿងរ៉ាវខាងលើនេះ ក្រុមអ្នកសារព័ត៌មានអនាគតថ្មី យើងខ្ញុំមិនអាចសុំយោបល់ ឬការបំភ្លឺពី លោក ឧត្តមសេនីយ៍បានឡើយ ដោយពុំស្គាល់់លេខទូរសព្ឌ័ របស់លោក។ ដោយ អនាគតថ្មី