ករណីផ្ទុះអំពើហិង្សាដោយចេតនាមួយ បណ្តាលអោយបុរសម្នាក់របួស២៤ថ្នេរ ឯម្នាក់ទៀតត្រូវវ៉ៃខ្នោះ
បន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ៍ ១២រោច ខែកក្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២២ និង៣០នាទីមានករណីផ្ទុះអំពើហិង្សាដោយចេតនាមួយ ដែរករណីនេះកើតឡើងនៅចំនុចអាគារថ្មី ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនដែលបានប្រើអំពើហិង្សានោះមានឈ្មោះ និគម ស អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរគ្មាន។ ជនបង្ករអំពើហិង្សានេះបានប្រើដាវធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ សុន ជំនោរអាយុ២៧ ឆ្នាំភេទប្រុសជនជាតិ ខ្មែរស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរគ្មាន។
ការផ្ទុះអំពើហិង្សានេះបានបណ្តាលអោយជនរងគ្រោះរងរបួសខ្លួន ត្រង់ទ្រូងធ្ងន់ ត្រូវបានគ្រូពេទ្យដេរប្រវែង២៤ថ្នេរ។ ពេលធ្វើសកម្មភាពហើយជនល្មើស បានគេចខ្លួនបាត់ តែលុះដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅវេលាម៉ោង៩និង៣០នាទី ទើបជនរងគ្រោះ មកប្តឹងរាយកាណ៍ សុំអោយសមត្តកិច្ចស្រាវជ្រាវចាប់ជនល្មើស ដាក់ទោសតាមច្បាប់។
លុះដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង១៤និង៣០នាទីទើប រកឃើញជនសង្ស័យ យកមកសាកសួរ និងជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់មែន ព្រោះថាដោយខឹងនិងគេផឹកសុីឡូឡា។
ក្នុងខណៈពេលនេះដែរ លោកវីរ:សេណីយ៍ ឯក ធិនសុិនដេត អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត កំពុងកសាងសំណុំរឿងបញ្ជួនតាមនិតិវិធីនៃច្បាប់។ ដោយ អនាគតថ្មី