បទសម្ភាស រវាងអ្នកសារពត៌មាន អនាគតថ្មី ជាមួយជនរងគ្រោះ ដែលត្រូវជនបង្កពីរនាក់បងប្អូន ព្រួតវ៉ៃយ៉ាងសាហាវព្រៃផ្សៃ នៅខាងក្រោយអេផ្លាស

ក្រុងប៉ោយប៉ែត ៖ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះ ឈ្មោះចែម ប៊ុនធឿន អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានផ្តល់ បទសម្ភាសអោយ អ្នកសារព័ត៌មាន អនាគតថ្មីដឹងថា មុនដំបូងនៃដំណើររឿង ដែលជនបង្ក២នាក់បងប្អូន បានប្រើហិង្សា យ៉ាងព្រៃផ្សៃ ទៅលើរូបរាងកាយរបស់ខ្លួន  ដែលបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ គឺដោយសារជនដៃដល់២នាក់ មួយមានឈ្មោះ គា ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ គា ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ ពីនាក់បងប្អូន រស់នៅភូមិសាមគ្គីមានជ័យសង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ ឈ្មោះ ចែម ប៊ុនធឿន បានប្រាប់អោយដឹងថា  កាលពីយប់ម៉ោងប្រហែល១១ ជាង ក្នុងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះ បានបើកឡាន ចេញពីហូបស៊ុប ជាមួយកូនហើយនឹងទៅទទួលសង្សា ទៅហូប បបរកង្កែប នៅគៀនផ្ទះជនដែលប្រើហិង្សា នៅពេលទៅដល់ ជនរងគ្រោះ ក៍បាននៅចាំស្ត្រីម្នាក់នោះ ប្រហែល២នាទី ស្ត្រីម្នាក់នោះ ក៍មកដល់ហើយឡើងឡាន ក្នុងពេលនោះស្រាប់តែជនបង្កហិង្សា នោះបានយកកំប៉ុងស្រាបៀ គប់ត្រូវកញ្ចាក់ឡាន  ជនរងគ្រោះ ហើយជនរងគ្រោះ ក៍បានចុះពីលើឡាន មកសួរថាហេតុអ្វី? ហ្អែងគប់ឡានអាញ់?  ពេលនោះជនបង្កបានឆ្លើយថា គប់ច្រឡំ  ហើយជនរងគ្រោះ បាននិយាយថា ហ្អែងច្រឡំចឹង អោយតែឡាន ជិះកាត់មុខផ្ទះហ្អែងៗ គប់ឡានគេហ្មងអី? ហើយហ្អែងធ្វើចឹងត្រូវដែររឺអី? ផ្លូវសារធារណៈ? ក្រែងហ្អែងស្គាល់អាញ់ដែរតើ?

ជនរងគ្រោះក៍ដើរចេញ ដោយសំអាងថាធ្លាប់ស្គាល់គ្នា ស្រាប់តែភ្លាមៗនោះ ជនបង្កបានទាញយកកាំបិត មកកាប់លើជនរងគ្រោះ១កាំបិត លឺសូរបឹប ហើយជនរងគ្រោះ បានគេចរត់ឡើងឡានទៅប្តឹងប៉ូលីស ឈ្មោះចន្ទ សុភីអធិការង ជនរងគ្រោះបានគោះទ្វាផ្ទះ ប៉ូលីស ហើយបានប្រាប់ថា ពូអើយជួយផង គេកាប់ខ្ញុំឈាមស្រោចពេញអាវ ជនរងគ្រោះក៏បានប្រាប់ទៅ ប៉ូលីសថាពូឡើងឡានខ្ញុំមក  ប៉ូលីសគាត់់ ប្រាប់ជនរងគ្រោះថាគាត់ជិះម៉ូតូ តាមក្រោយ ហើយអោយ ជនរងគ្រោះ បើកឡានតិចៗទៅមុន។

នៅពេលជនរងគ្រោះ មកដល់កន្លែងកើតហេតុមុន ស្របគ្នា នៅពេលនោះ ជនល្មើស បានយកដែកទីប ប្រវែង២ម៉ែត្រ មកបុកកញ្ចក់ឡាន ពីខាងក្រៅបែកធ្លាយ ហើយចាប់បើកទ្វាឡាន អូសដៃជនរងគ្រោះ ចេញពីឡាន ហើយសំពងក្បាល ជនរងគ្រោះ ក្នងពេលនោះ ជនរងគ្រោះ បានយកដៃរង បណ្តាលអោយដៃទាំង២ ត្រូវបានបាក់ ពេលនោះ ប៉ូលីសក៏មកទាន់ ហើយជនសង្ស័យក៏ស្ទះទៅវ៉ៃប៉ូលីសថែមទៀត ដោយនឹកស្មានថា ជាគ្នាជនរងគ្រោះ ក្នុងនោះប៉ូលីស្រែកថា យើងជាប៉ូលីស ទើបជនល្មើសទំលាក់ ដំបងដែកចុះ ហើយរត់ឡើងឡានគេចបាត់ទៅ។

តែនៅទីបញ្ចប់ ត្រូវបានកងកំលាំងលោក វរៈសេនីយ៍ឯក ធិន សុិនដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ចាប់វ៉ៃខ្នោះបានទាំងពីរនាក់បងប្អូនផងដែរ។ ជនបង្កអំពើហិង្សា ទាំង២នាក់បងប្អូន ខាងលើ ជាអ្នកប្រើអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ ទៅលើជនរងគ្រោះឈ្មោះ ចែម ប៊ុនធឿន ហើយជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ស្រុកអារញ្ញ ប្រទេសថៃ ដោយអាការៈជនរងគ្រោះធ្ងន់ធ្ងរខ្លាំងពេកខាងមន្ទីពេទ្យអារញ្ញ ក៏បានបញ្ជូន ជនរងគ្រោះបន្តរទៅកាន់ មន្ទីពេទ្យ ខេត្តចាន់បុរីប្រទេសថៃ។

បច្ចប្បន្ននេះជនរងគ្រោះត្រូវបានគ្រូពេទ្យ ដែលនៅមន្ទីពេទ្យខាងលើ បានធ្វើការពិនិត្យថត និងឆ្លុះមើលចំណុច ដែលបានរងរបួស របស់ជនរងគ្រោះ បង្ហាញដូចខាងក្រោម៖

១.កែងដៃបានបាកឆ្អឹង ទាំងសងខាងគឺត្រូវវះកាត់ តដែកដាក់ឆ្អឹងខាងក្នុង

២.ម្រាមដៃឆ្វេងបាក់ ៣ម្រាម ម្រាមដៃនាងម្រាមកណ្តាល និងកូនដៃ ត្រូវវះ ដាក់ដែកលួសខាងក្នុង

៣.ច្រមុះបាកឆ្អឹង ខាងក្នុង ត្រូវវះដាក់ដែក កែងដៃ ត្រូវបានជនរងបង្កវ៉ៃបោក ហើយត្រូវវះតឆ្អឹង

៤.កំភួនដៃបាក់ កង់ៗ សងខាង វះកាត់ តដែក

៥.បាកឆ្អឹងខ្មងដៃខាងក្រោម ហើយឆ្អឺងដៃបាក់ ចេញមកក្រៅសាច់

៦.បាតដៃវ៉ៃជាំឈាមខ្លាំង

ជនរងគ្រោះបានបន្តរទៀតថា នៅពេលដែល ជនបង្ក២នាក់បងប្អូន វ៉ៃគាត់ ជនទំាអពីរនាក់នោះ ស្រែកថា វ៉ៃវាអោយងាប់ៗ ជនរងគ្រោះ បានបញ្ជក់ទៀតថាកាល ពីមួយឆ្នាំមុន ជនបង្កនោះធ្លាប់បានគម្រាមគាត់ម្តងដែរ។

បើតាមប្រភពព័ត៌មាន ពីពលរដ្ឋថាជនបង្កហិង្សានេះ តែងតែដើវ៉ៃ គេវ៉ៃឯង ហើយអាង ខ្លួនមានលុយបង់ រួចខ្លូន ចាំមើលលើកនេះ ច្បាប់ធ្វើយ៉ាងមុិចទៀត ព្រោះជនរងគ្រោះ បច្ចុបប្បន្ននេះកំពុងដកដង្ហើមចង្រិត ហើយនៅក្នុងហេតុកាណ៍នោះដែរ ញាតិសណ្តាន របស់ជនរងគ្រោះ បាននិយាយថា ជនរងគ្រោះ បានបាត់ចិញ្ជៀន១វង់ ទៀត ដែលពាក់ជាប់នឹងដៃ ហើយចិញ្ជៀននោះដែរមានតំលៃ៥៨០០ដុល្លា (ប្រាំពាន់ដុល្លា ប្រាំបីរយដុល្លា) ទើបតែទិញបាន៥ថ្ងៃតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា នៅពេលនេះ អនាគតថ្មី មិនទាន់បាន ទទួលព័ត៌មាន ខាងជនបង្កហិង្សា ឡើយទេ ដោយពុំមានលេខទូរសព្ឌ័ ទំនាក់ទំនង ( មិនស្គាល់ )។ ដោយ សេង រាជសី