លោក វរៈសេនីយ៍ឯក ធឹន ស៊ិនដេត អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួន ចោរឆក់ ទូរស័ព្ទម្នាក់
ក្រុងប៉ោយប៉ែត៖ ថ្ងៃច័ន្ទ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៣និង១៥នាទីទាបភ្លឺ មានប្រជាពលរដ្ឋ បានរាយការណ៍ មកកម្លាំងជំនាញ ថាមានករណី ចោរឆក់ទូរស័ព្ទ នៅម្ដុំសាលាសង្កាត់ ប៉ោយប៉ែត ដែរស្ថិតនៅ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បន្ទាប់ ពីបានពត៌មានភ្លាម កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួន ជនសង្ស័យបានម្នាក់ និងបានដកហូតបាន កំបិតតាំងតោចំនួន១ដើម និងទូរស័ព្ទ១គ្រឿងម៉ាក oppo A3s ពណ៍ខ្មៅយកមក អធិកាដ្ឋាន ដើម្បីយកមកសួរនាំ។
ឈ្មោះ អ៊ឹម ម៉េង ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងដោយបាន សំណូមពរ អោយសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ និងស្នើសុំទូរស័ព្ទ យកទៅប្រើប្រាស់វិញ។
ជនសង្ស័យឈ្មោះ ជិន សារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានឆក់យក ទូរស័ព្ទពីជនរងគ្រោះ និងមានកំបិតតាំងតោ មួយជាប់ខ្លួន ព្រមទាំងបានប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបាន លោក វរៈសេនីយ ឯក ធឹនស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូន ទៅកាន់ស្នងនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ។ ដោយ រាជសី