បទល្មើស ព្រៃឈើ ដែលដឹកចេញ ពីស្រែព្រីង ពីពរោង ក្នុងទឹកដី នៃសង្កាត់ រដ្ឋបាលព្រៃឈើទំរីង គ្មានសមត្ថកិច្ច ណាបង្ក្រាប ឡើយ
ខេត្តកំពង់ធំ ៖ បទល្មើសព្រៃឈើ ដែលដឹកចេញ ពីស្រែព្រីង ពីពរោង នៅក្នុងទឹកដីនាយសង្កាត់រដ្ធបាលព្រៃឈើទំរីង ដោយគ្មានសមត្ថកិច្ចណា បង្ក្រាបឡើយ នោះ ប្រហែលជាបានសើមមាត់ សើមកហើយមើលទៅ។
បើតាមប្រភពច្បាស់ការ មួយបានអោយដឹងថា លោក ឡាយជានាយរង សង្កាត់រដ្ធបាលព្រៃឈើទំរីង ជាអ្នកប្រមូលលុយ ពុករលួយ ពីបទល្មើសព្រៃឈើ ដែលដឹកជញ្ជូន ឆ្លងកាត់ សង្កាត់របស់ខ្លួន ហើយបងប្អូនប្រជាពលរដ្ធ បានបន្តរទៀតថា នៅលើទឹកដី ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ តាំងតែពីរ ដើរហូតមកដល់សព្វថ្ងៃនេះ គឺពោពេញទៅដោយបទល្មើសព្រៃឈើ គ្មានឈប់ឈរឡើយ ។